ថៃ៖ ដូចដែលអ្នកគ្រប់គ្នាបានដឹងហើយ ក្នុងនាមជាតារាបង្ហាញម៉ូត និងតារាសម្តែង ដ៏ល្បីឈ្មោះមួយរូប ក្នុងប្រទេសថៃ Baifern  Pimchanok មិនត្រឹមតែ មានសម្រស់ស្រស់ស្អាត និងទេពកោសល្យ ប៉ុណ្ណោះទេ ប៉ុន្តែ តារាស្រីដែលពពេញទៅដោយទេពកោសល្យរូបនេះតែងតែមានការតែងខ្លួន តាមរបៀបផ្សេងៗគ្នាផងដែរ។  

លើសពីនេះទៀត ក្រៅពីភាពប៉ិនប្រសប់នៅក្នុងការសម្ដែង តារាស្រីថៃរូបនេះ មានទាំងសម្រស់ស្អាតផូផង់ មុខមាត់គួរឲ្យស្រលាញ់ ឆាបយកបេះដូងអ្នកទស្សនា និងហ្វេនៗអស់មិនស្ទើរឡើយ ដោយយើងអាចឃើញយ៉ាងច្បាស់អំពីរូបរាងដ៏ស្រឡូន ចំណែកសាច់វិញគឺនៅសតឹងណែន ខ្ចីបែបសុីជម្ពូរ ដោយមិនមានស្នាមជ្រីវជ្រួញនៅត្រង់ណាឡើយ មើលទៅពិតជាស្អាតគួរឲ្យទាក់ទាញមែនទែន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តារាស្រីរូបនេះ​ដែល ទើបនិងបង្ហោះរូបថ្មីមួយសន្លឹកនៅលើបណ្តាញសង្គម​​ អ៊ីនស្ត្រាក្រាម បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍ជាខ្លាំង ដោយមើលទៅ Baifern ហាក់ស្រកគីឡូនឹងរាងស្គមជាងមុន អមនឹងការលេងស្ទាយ៍តុបតែងលេងទឹកមុខបែបស្មើរៗ និងសម្លៀកបំពាក់រូបដៃមួយសសៃ និងឆែកចេញគលភ្លៅទៀតនោះ ធ្វើឲ្យហ្វេនៗលាន់មាត់សរសើរពីសម្រស់ដ៏ស្អាតទាក់ទាញ គួរឲ្យស្រលាញ់ ជាមួយនិងសម្រស់របស់នាង មើលយ៉ាងណាក៏មិនចេះជិនណាយឡើយ៕  

សូមទស្សនារូបភាពខាងក្រោម៖

Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]