ថៃ៖ ប្រទេសថៃ បានរកឃើញករណីឆ្លងមេរោគបម្លែងខ្លួនអូមីក្រុង ប្រភេទថ្មី BA.2 ចំនួន ៩ករណី ដែលកំពុងរីករាលដាលពាសពេញពិភពលោក ដោយប្រទេសយ៉ាងហោចណាស់ចំនួន ៤០ បានរាយការណ៍អំពីការឆ្លងមេរោគនេះ។ ករណីឆ្លងនៅក្នុងប្រទេសថៃនេះ មានទាំងជនជាតិថៃ និងអ្នកធ្វើដំណើរមកពីបរទេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Thaiger។
តាមរយៈនីតិវិធីមន្ទីរពិសោធន៍នៃការបែងចែកហ្សែនទាំងមូល នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្ររបស់ប្រទេសថៃ និងមន្ទីរពិសោធន៍ដែលចូលរួម បានរកឃើញការឆ្លងមេរោគអូមីក្រុងបម្លែងខ្លួន ប្រភេទ BA.2 ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សករណីទីមួយ ត្រូវបានរកឃើញនៅថ្ងៃទី ២ ខែមករាឆ្នាំ២០២២ មកម្លេះ ហើយបានរាយការណ៍ករណីនេះទៅកាន់អង្គការ GISAID ដែលជាអង្គការបែងចែកទិន្នន័យពាក់ព័ន្ធនឹងវីរុសកូវីដ១៩។
ដោយឡែក និយាយអំពីភាពធ្ងន់ធ្ងរនៃរោគសញ្ញា និងការចម្លង អគ្គនាយកនៃនាយកដ្ឋាន លោក Supakit Sirilak មានប្រសាសន៍ថា អ្នកស្រាវជ្រាវមិនបានរកឃើញភាពខុសគ្នាច្បាស់លាស់រវាងវីរុសបម្លែងខ្លួនដើម BA.1 និងវីរុសបម្លែងខ្លួនអូមីក្រុងពូជ BA.2។
ជាមួយគ្នានេះ អង្គការសុខភាពពិភពលោក មិនបានប្រកាសថា វីរុសអូមីក្រុងរងថ្មី ប្រភេទ BA.2 ជា វីរុសបង្ករការរព្រួយបារម្ភនោះទេ។ សូមរំលឹកផងដែរថា វីរុសអូមីក្រុង ប្រភេទរង BA.2 ដែលត្រូវបានរាយការណ៍ជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា និងអាហ្វ្រិកខាងត្បូងនៅចុងខែធ្នូ ឆ្នាំ២០២១៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]