អង់គ្លេស៖ ការសាកល្បងផ្នែកវេជ្ជសាស្ត្រដំបូងគេបង្អស់របស់ពិភពលោក ដែលត្រូវបានអនុញ្ញាតឱ្យអ្នកចូលរួមដោយស័្មគ្រចិត្ត ឆ្លងវីរុសកូវីដ១៩ ក្នុងគោលបំណង បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយអភិវឌ្ឍប្រសិទ្ធិភាពវ៉ាក់សាំងកូវីដ១៩ ឱ្យកាន់តែប្រសើរឡើង។

ការសាកល្បងរបស់សាកលវិទ្យាល័យ Oxford ត្រូវបានចាប់ផ្តើមកាលពីខែមេសាឆ្នាំមុន បីខែបន្ទាប់ពីចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេដែលអនុម័តនូវអ្វីដែលគេស្គាល់ថាជាការសាកល្បងសម្រាប់មនុស្សពាក់ព័ន្ធនឹងកូវីដ១៩។ សាកលវិទ្យាល័យនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ដំណាក់កាលទី១ របស់ខ្លួននៅតែកំពុងបន្តបានផ្តោតលើការស្វែងរកថាតើវីរុសត្រូវធ្វើយ៉ាងណា ដើម្បីបង្កឱ្យមានការឆ្លង ចំណែកឯដំណាក់កាលទីពីរ គឺកំណត់ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំដែលត្រូវការដើម្បីកម្ចាត់មេរោគមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រាវជ្រាវ នឹងបង្កើតការឆ្លងមេរោគដែលខ្សោយបំផុត ដែលអាចធានាបានថាប្រហែលពាក់កណ្តាលនៃមនុស្សដែលប៉ះពាល់នឹងវាទទួលបានរោគសញ្ញាឬ មេរោគកូវីដស្រាល។ សេចក្តីថ្លែងការណ៍បាននិយាយថា៖ «ការរកឃើញនៃការសាកល្បងនឹងជួយធ្វើឱ្យការអភិវឌ្ឍន៍វ៉ាក់សាំងនាពេលអនាគតកាន់តែលឿន និងមានប្រសិទ្ធភាពប្រសើរជាងមុន»។

អ្នកជំនាញខាងការពារមេរោគសកល បានកំពុងស្វែងរកដើម្បីកំណត់ពីប្រតិកម្មនៃប្រព័ន្ធភាពស៊ាំដែលវ៉ាក់សាំងត្រូវតែផលិតដើម្បីការពារប្រឆាំងនឹងជំងឺ ដែលត្រូវបានគេស្គាល់ថាជាទំនាក់ទំនងនៃការការពារ។

អ្នកវិទ្យាសាស្ត្រ បានប្រើវិធីធ្វើតេស្តលើមនុស្ស អស់ជាច្រើនទស្សវត្សមកហើយ ដើម្បីបង្កើតថ្នាំព្យាបាលប្រឆាំងនឹងជំងឺឆ្លងជាច្រើន ប៉ុន្តែនេះគឺជាការស្រាវជ្រាវដំបូងគេបង្អស់លើមេរោគកូវីដ១៩។

គុណវិបត្តិមួយគឺហានិភ័យនៃគ្រោះថ្នាក់ដល់អ្នកស្ម័គ្រចិត្តដែលឆ្លងជំងឺនេះ ប៉ុន្តែសាកលវិទ្យាល័យកំពុងចាត់វិធានដោយការប្រុងប្រយ័ត្ន។លក្ខខណ្ឌអ្នកស័្មគ្រចិត្តចូលរួម នឹងត្រូវមានសុខភាពល្អ និងមានអាយុពី ១៨ទៅ៣០ឆ្នាំ។ ពួកគេនឹងត្រូវដាក់ឱ្យនៅដាច់ពីគេយ៉ាងហោចណាស់ ១៧ថ្ងៃ ហើយអ្នកណាដែលមានរោគសញ្ញា នឹងត្រូវបានផ្តល់ការព្យាបាលដោយអង់ទីគ័រ monoclonal របស់ Regeneron Ronapreve ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ CNA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]