រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២​៦​ ខែមករា ឆ្នាំ២០២២កន្លងទៅម្សិលមិញនេះ​ មានករណីអគ្គីភ័យ​មួយកន្លែងបានកើតឡើង​នៅចំណុចបុរីសម្បតិ្តមាស ផ្ទះលេខ១សេ ភូមិបឹងសាឡាង ក្រុម១​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ ដោយបានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាជនដែលរស់នៅតំបន់ក្បែរនោះ។

យ៉ាងណាមិញ យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ជិត​ខាង​ផ្ទះ​កេីត​ហេតុ​ បាន​ប្រាប់​ឱ្យដឹងថា​ ផ្ទះដែលឆេះគឺមានស្តុកក្រណាត់សម្រាប់​លក់​បោះ​ដុំ​នៅ​ផ្សារ​អូឡាំពិក​។ នៅ​មុនពេល​កេីត​ហេតុ​ ពេល​ល្ងាច​ម្ចាស់​ផ្ទះ​បាន​ដុត​កម្ទេច​កំណាត់​នៅ​មុខ​ផ្ទះ​របស់គាត់​ តែ​ត្រូ​វ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ហាម​ឃាត់​ម្ចាស់​ផ្ទះ​ក៏ពន្លត់​ភ្លើង​វិញ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លុះ​ដល់​ម៉ោង​កេីត​ហេតុ​ ស្រាប់​តែ​មាន​អណ្ដាត​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ខាង​ក្នុង​ផ្ទះ​កេីត​ហេតុ​ និង​ខាង​មុខ​ផ្ទះ​ឆេះ​រាលដាល​ដល់​រថយន្ត​តូយ៉ូតា​ព្រូស​មួយ​គ្រឿង​បណ្តាល​ឱ្យខូចខាត​ទាំង​ស្រុង​ ទេីប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិត​ខាង​នាំ​គ្នាគោះ​ទ្វារ​ និង​ស្រែក​ហៅ​ម្ចាស់​ផ្ទះ​ តែ​ដោយសារ​តែ​ភ្លើង​ឆេះ​ខ្លាំង​ទៅ​ហើយ​ទេីប​អ្នក​នៅ​ខាង​ក្នុង​មិន​អាច​ចេញ​មក​ក្រៅ​បាន​ គឺបាន​ត្រឹម​នាំ​គ្នា​រត់​ទៅ​ជាន់​លើ​ដំបូល​ដើម្បីគេច​ចេញពី​អណ្ដាត​ភ្លើង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គ្រោះអគ្គីភ័យខាងលើនេះ បានលេបត្របាក់ផ្ទះអស់ចំនួន០១ខ្នងអស់ទាំងស្រុង នឹងឆេះរាលដល់ផ្ទះចំនួន ០២ខ្នង​ នឹងឆេះរថយន្តអស់ចំនួន​០១គ្រឿង​ និងបានឆក់យកជីវិតម្នាក់ចំនួន​១នាក់​ដែលគេស្គាល់ថាជាកូនស្រីម្ចាស់ផ្ទះកើតហេតុខាងលើ បានស្លាប់ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​​​ និងមានរបួស​មនុស្ស​: ០២នាក់​ ក្នុងស្ថានភាពរង​របួស​ស្រាល​​។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្ន ដើម្បីបង្ការការកើតមានគ្រោះអគ្គីភ័យជាយថាហេតុ៕

គ្រោះអគ្គីភ័យកាលពីម្សិលមិញ
គ្រោះអគ្គីភ័យកាលពីម្សិលមិញ
កូនស្រីម្ចាស់ផ្ទះដែលបានបាត់បង់ជីវិត
កូនស្រីម្ចាស់ផ្ទះដែលបានបាត់បង់ជីវិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]