ចិន៖ ក្នុងនាមជាសិល្បករដ៏ល្បី តារាប្រុសស្រីជាច្រើនតែងតែ រក្សារូបភាពរបស់ពួកគេជានិច្ច ដោយព្យាយាម មិនឱ្យមានព័ត៌មានលម្អិតតូចតាចណាមួយ មកបំផ្លាញទិដ្ឋភាពរួមនោះទេ។ ជាពិសេស នៅក្នុងពេលចូលរួមកម្មវិធីធំៗ ខណៈដែលពួកគេត្រូវបានយកចិត្តទុកដាក់នោះ ដូច្នេះ ត្រូវតែមានការរៀបចំខ្លួនយ៉ាងប្រុងប្រយ័ត្ន ទាំងការតុបតែងខ្លួន សម្លៀកបំពាក់ ក៏ដូចជាធ្វើអនាម័យផ្ទាល់ខ្លួន ជាដើម។
យ៉ាងណាមិញ ទាក់ទងនឹងបញ្ហានេះ ស្រាប់តែមានប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍មួយ ជាមួយនឹងការចែករំលែកបទសម្ភាសន៍ អំពីអាថ៌កំបាំងរបស់ តារាស្រី Angelababy នៅក្នុងពេលថតកម្មវិធីមួយកាលពីពេលកន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ តារាស្រីរូបនេះ ហាក់មិនស្ទាក់ស្ទើរ ក្នុងការនិយាយថា កាលពី ២ ថ្ងៃមុន នាងបានចូលរួមក្នុងកម្មវិធីមួយ ដែលទាក់ទងនឹងការជិះស្គី ដោយក្នុងរយៈពេល ៥ ថ្ងៃនៃការថត នាងមិនបានកក់សក់របស់ខ្លួនឡើយ សូម្បីតែមានពេលមួយថ្ងៃ នាងមិនបានទាំងលាងមុខរបស់ខ្លួន ទៀតផង ហើយ ព័ត៌មានមួយនេះ ក៏បានធ្វើឲ្យមនុស្សជាច្រើន ពិតជាមិននឹកស្មានថា តារាក្នុងបញ្ជី A រូបនេះ មើលទៅដូចជាមានភាពកខ្វក់ខ្លាំងណាស់។
ម៉្យាងវិញទៀត ដោយសារតែបែបនេះ អ្នកនិយមលេងអ៊ីនធឺណេតមួយចំនួន បានងាកទៅមើល កិច្ចសម្ភាសន៍ចាស់ៗ របស់ Angelababy ហើយបានដឹងថា ធ្លាប់មានពេលម្ដង ដែលនាងគ្រាន់តែនៅផ្ទះ មិនបានចេញទៅជួបអ្នកដ៏ទៃទេនោះ ក្នុងរយៈពេល ៥ ថ្ងៃ នាងក៏មិនបានកក់សក់ដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]