ហ្វីលីពីន៖ បើនិយាយពីតារាសម្ដែង និងជារាជនីកំពូលសម្រស់ប្រចាំប្រទេសហ្វីលីពីនគ្មានអ្នកណាយកឈ្នះតារាស្រី Marian Rivera បាននោះទេ បើទោះជាបច្ចុប្បន្ននាងវ័យជិត៤០ឆ្នាំ ថែមទាំងមានគ្រួសារនិងកូនពីរនាក់ហើយក្តី ក៏ភាពស្រស់ស្អាតរបស់នាងមិនបានអនថយឡើយ។

ជាពិសេស Marian ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ជាហូរហែ ជាមួយនឹងសម្រស់ធម្មជាតិគ្មានការកែកុនអ្វីនោះឡើយ។ ដោយ មុខមាត់រាងអក្សរ V ដែលជាសម្រស់បែបធម្មជាតិ លើពីនេះ នាងក៏បានធ្វើឲ្យហ្វេនៗអ្នកទស្សនា ផ្តោតអារម្មណ៍ទៅ លើភ្នែករបស់នាង ថែមទៀតផង ដែលជាកែវភ្នែកបែបកូនកាត់យ៉ាងស្រស់ស្អាត ព្រមទាំងមានភាពទាក់ទាញ កាន់តែលេចធ្លោខ្លាំងឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ មិនត្រឹមតែស្អាតតែពេលតុបតែងខ្ញង់ៗនោះទេ តែ Marian បានធ្វើឲ្យហ្វេនៗអ្នកគាំទ្រភ្លឺភ្នែកច្បាស់ខ្លាំង ជាមួយនឹងភាពជឿជាក់ក្នុងការបង្ហាញខ្លួនក្នុងមុខទទេស្អាតគ្មានMakeupសូម្បីបន្តិច ក៏រូបនាងនៅតែជះភាពស្រស់ស្អាតពីធម្មជាតិជាមួយនឹងផ្ទៃមុខរលោងគ្មានស្នាមជ្រួញ ឬឃើញចាស់ជាងវ័យឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

 Marian Rivera 
 Marian Rivera 
 Marian Rivera 
 Marian Rivera 
 Marian Rivera 
 Marian Rivera 
 Marian Rivera 
 Marian Rivera 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]