រាជធានីភ្នំពេញ ៖ ពិតណាស់ បវរកញ្ញា ងិន ម៉ារ៉ាឌី ទើបនឹងបញ្ចបប់ភារកិច្ចក្នុង ការប្រកួតប្រជែងសម្រស់ថ្នាក់ពិភពលោក Miss Universe ប្រចាំឆ្នាំ២០២១នៅប្រទេសអ៉ីស្រាអែល កាលពីប៉ុន្មានខែមុននេះ ជាមួយគ្នានេះ ការជ្រើសរើសបេក្ខនារីសម្រាប់ រដូវការថ្មីក៏ចាប់ផ្តើមទទួលហើយ។
យ៉ាងណាមិញ មកដល់ពេលនេះ គេឃើញមានបេក្ខនារីចំនួន៩នាក់ហើយ ដែលអាចនឹងបង្ហាញខ្លួន ក្នុងការប្រកួត Miss Universe Cambodia ដែលបេក្ខនារីទាំងនេះ កំពុងតែទាក់ទាញការចាប់អារម្មណ៍ខ្លាំង ពីបណ្តាអ្នកគាំទ្រវិស័យបវរកញ្ញា ចាប់ផ្តើមស្វែងរកបេក្ខនារីរូបណា ដែលរំពឹងនឹងអាចក្លាយជាបេក្ខនារីផ្លូវការបាន?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត បើក្រឡេកទៅមើល រូបសម្បត្តិអ្នកទាំង៩ សម្រស់វិញគួរឲ្យទាក់ទាញ និងល្អគន់ ទាំងព្រមគ្នាតែម្តង មិនតែប៉ុណ្ណោះ ពេលស្លៀកពាក់ក្នុងឈុតប្រពៃណីខ្មែរដូច្នេះទៀត កាន់តែធ្វើឲ្យ អ្នកទាំងអស់គ្នា មើលទៅដូចទេពធីតានៅឋានកណ្តាល៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១. កញ្ញា សួន ពិសី (បញ្ជាក់ថានឹងចូលរួម)
២. កញ្ញា អ៊ុច សុគន្ធដាវី (បញ្ជាក់ថានឹងចូលរួម)
៣. កញ្ញា រ៉េត ស្រីនាថ (បញ្ជាក់ថានឹងចូលរួម)
៤. កញ្ញា កែវ ហៃល័យ (Keo Hailey) (បញ្ជាក់ថានឹងចូលរួម)
៥. កញ្ញា រតនា សុខវត្តី (បញ្ជាក់ថានឹងចូលរួម)
៦.កញ្ញា ខាត់ ស្រីច័ន្ទ (បញ្ជាក់ថានឹងចូលរួម)
៧. កញ្ញា ពេជ្រ សុវណ្ណវេជ្ជរ៉ា (បញ្ជាក់ថានឹងចូលរួម)
៨.កញ្ញា លីម ណាលី (បញ្ជាក់ថានឹងចូលរួម)
៩. កញ្ញា ហង្ស ម៉ានីតា (មិនទាន់ច្បាស់នៅឡើយ)
ប្រភព ៖ missnew-generation
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]