តារាកម្សាន្ត៖ ចាប់អាជីពបោះជំហានចូលទៅក្នុងវិស័យសិល្ប:ដោយបើកចំហប្រាប់ទៅកាន់មហាជនថាខ្លួនជាភេទទីបី តារាភេទទី៣ខ្មែរពីរដួងគឺកញ្ញា ផេនខេក និងកញ្ញា យ៉េយ៉េ ដែលកំពុងទទួលបានការគាំទ្រ និងមានហ្វេនជាច្រើនសរសើរមិនដាច់ពីមាត់ អំពីសមត្ថភាព​និងទេពកោសល្យ ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាតមិនចាញ់នារីភេទនោះ បានប្រកាសបើកបង្ហាញមុខគូស្នេហ៍របស់ខ្លួនជាបុរសភេទដ៏ស្រស់ស្អាតទៅកាន់អ្នកគាំទ្រ រហូតទទួលបានការគាំទ្រ និងផ្ទុះការសរសើរពេញបណ្តាញសង្គមតែម្តង។

ជាក់ស្តែង ជឿជាក់ថាប្រិយមិត្ត ពុកម៉ែបងប្អូន ប្រាកដជាធ្លាប់បានទទួលជ្រាបរួចមកហើយអំពីគូស្នេហ៍របស់កញ្ញាផេនខេក គឺលោកឆៃ ដែលមានរូបសម្រស់ និងមុខមាត់ស្រស់សង្ហាមិនចាញ់តារា ដោយសារតែការស្រលាញ់ និងស្វែងយល់ចិត្តគ្នាត្រូវ អ្នកទាំងពីរបានប្រកាសបើកចំហទំនាក់ទំនងស្នេហាទៅកាន់មហាជន ព្រមទាំងបានទម្លាយគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះកញ្ញាយ៉េ យ៉េ សមាជិកមួយរូបនៅក្នុងក្រុមយក្សភ្លោះ ក៏បានបើកបង្ហាញមុខមាត់ពិតរបស់គូស្នេហ៍ជាបុរសសង្ហា ដែលត្រូវបានគេស្គាល់ថាជាមិត្តរួមក្រុមកំប្លែង ដោយអ្នកទាំងពីរក៏បានបង្ហាញរូបថតផ្អែមល្ហែមជាមួយគ្នា ស្វីតមិនចាញ់គូស្នេហ៍ភេទផ្ទុយគ្នាប៉ុន្មានទេ៕

ចង់ឃើញថាតើ តារាភេទទី៣ទាំងពីរដួងនេះ ផ្អែមល្ហែមយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

១/. កញ្ញា ផេនខេក និងគូស្នេហ៍

កញ្ញា ផេនខេក និងគូស្នេហ៍
កញ្ញា ផេនខេក និងគូស្នេហ៍
កញ្ញា ផេនខេក និងគូស្នេហ៍

២/. កញ្ញា យ៉េយ៉េ និងគូស្នេហ៍

កញ្ញា យ៉េយ៉េ និងគូស្នេហ៍
កញ្ញា យ៉េយ៉េ និងគូស្នេហ៍
កញ្ញា យ៉េយ៉េ និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]