ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រុមហ៊ុន YEBISS HOLDINGS របស់ជប៉ុន គ្រោងនឹងវិនិយោគដាំស្វាយចន្ទី និងបង្កើតរោងចក្រកែច្នៃ លើផ្ទៃដី១ពាន់ហិកតា នៅខេត្តព្រះវិហារ។ លោក វេង សាខុន លើកឡើងថា គម្រោងវិនិយោគនេះ នឹងផ្ដល់ប្រយោជន៍ច្រើនដល់កសិករ សហគមន៍ និងចម្ការស្វាយចន្ទី តាមរយៈការបង្កើតការងារ និងចំណូលក្នុងគ្រួសារជាដើម។

ដោយឡែក បើយោងតាមការបញ្ចាក់របស់លោក Akira Taniguchi នាយកក្រុមហ៊ុន YEBISS HOLDINGS បានឱ្យដឹងនៅថ្ងៃទី២៥ខែមករានេះថា លោកចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរនៅខេត្តព្រះវិហារ លើផ្ទៃដីប្រមាណ១ពាន់ហិកតា ។ ជាងនេះទៀត លោកចង់កែច្នៃសំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង ដើម្បីធ្វើជាសម្ភារសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដូចជាកំប៉ុង ថង់ កែវ ទុយោ ប្រអប់ ជំនួសការប្រើប្លាស្ទិកដែលកំពុងបំផ្លាញបរិស្ថាន។ ផលិតផលដែលចេញជាប្រេងពីសំបកគ្រាប់ស្វាយចន្ទី នឹងអាចរលាយយ៉ាងលឿនក្នុងដី ក្រោយពេលប្រើប្រាស់រួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគាំទ្រចំពោះការវិនិយោគ ផលិតកម្មគ្រាប់ស្វាយចន្ទី កែច្នៃ របស់ក្រុមហ៊ុនជប៉ុនមួយនេះ ដោយលោកបានលើកដូច្នេះថា៖

  លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ជាងនេះទៅទៀត មិនតែប៉ុណ្ណោះ គម្រោងនេះក៏នឹងអាចជួយស្រូបយកពលកម្មក្នុងស្រុក បង្កើតការងារ និងបង្កើនប្រាក់ចំណូលប្រជាសហគមន៍ផងដែរ​។ លោករដ្ឋមន្ត្រីសង្ឃឹមថា តាមរយៈគម្រោងនេះ កម្ពុជា ក៏នឹងមានឈ្មោះល្បីលើឆាកអន្តរជាតិថា កម្ពុជាយកសំបកគ្រាប់ស្វាយចន្ទីធ្វើជាប្រេង និងការប្រើប្រាស់យកសំបកគ្រាប់ស្វាយចន្ទី របស់កម្ពុជា ជាប្រយោជន៍សម្រាប់វិស័យឧស្សាហកម្មប្លាស្ទិក កែច្នៃជាសម្ភារប្រើប្រាស់ជាពហុប្រយោជន៍។ 

យ៉ាងណាមិញ នៅក្នុងជំហានដំបូង លោក វេង សាខុន ណែនាំឱ្យក្រុមហ៊ុន បង្កើតរោងចក្រដោយសាកល្បងប្រើប្រាស់វត្ថុធាតុដើម (សំបក) បន្ទាប់មកធ្វើកិច្ចសន្យាប្រមូលទិញពីកសិករ សហគមន៍ និងក្រុមហ៊ុនក្នុងស្រុកមួយចំនួនទៀត ហើយ លោកវេង សាខុន អះអាងថា ក្រសួងកសិកម្ម នឹងរង់ចាំផ្តល់កិច្ចសហការគ្រប់បែបយ៉ាង ដើម្បី​ឲ្យគម្រោងវិនិយោគនេះ ទទួលបានជោគជ័យ៕

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

   ភាគីក្រុមហ៊ុន YEBISS HOLDINGS និង លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងក្រុមការងារ
រោងចក្រកែច្នៃស្វាយចន្ទី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]