ភ្នំពេញ៖ នេះគឺជាលើកទី២​ហើយ ដែលក្រុមអ្នករៀបចំកម្មវិធី VL EVENT នាំមកនូវកម្មវិធី «ពិព័រណ៍គ្រួសារខ្ញុំ» ដែលជាពិព័រណ៍បែបលក្ខណៈគ្រួសារសប្បាយៗគ្មានពីរ។ ពិព័រណ៍គ្រួសារខ្ញុំ លើកទី២នេះ នឹង​ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ក្នុងការទទួលស្វាគមន៍ចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ  ដែលមានទីតាំងស្ថិតនៅ​ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី (AEON 2)​ ចាប់ពីម៉ោង​៩ព្រឹក​ ដល់ម៉ោង ១០យប់។​

ពិព័រណ៍គ្រួសារខ្ញុំ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិព័រណ៍គ្រួសារខ្ញុំ លើកទី២លើកនេះ មានការចូលរួមពី ធនាគារ ប្រៃសណីយ៍កម្ពុជា CPBANK PLC.  ក្រុមហ៊ុនផ្នែកសេវាកម្មដឹកជញ្ជូនម្ហូប foodpanda ក្រុមហ៊ុនអចលនទ្រព្យ Urban Living Solutions ULS ក្រុមហ៊ុន BNP Innovation Co., Ltd. ព្រមទាំងផ្នែកសេវាកម្មរៀបចំម្ហូបអាហារ សេវាកម្មសិក្សាក្រៅប្រទេស មន្ទីរពេទ្យ​កុមារ ស្ថាប័នសិក្សា ទំនិញប្រើប្រាស់ក្នុងផ្ទះ ផលិតផល​ខ្មែរក្នុងស្រុក សម្លៀកបំពាក់និងសម្ផស្ស ផលិតផលសម្រាប់ម្តាយនិងកូនតូចៗ និងទំនិញ​ដែលជា​តម្រូវ​ការប្រចាំថ្ងៃរបស់គ្រប់ក្រុមគ្រួសារជាច្រើនមុខទៀត ដែលត្រូវបានបញ្ចុះតម្លៃ​រហូតទៅដល់ ​៨០% ​នៅក្នុងការតាំងពិព័រណ៍នេះ។ 

ពិព័រណ៍គ្រួសារខ្ញុំ

លើសពីនេះទៅ​ទៀត អ្នកចូលរួមទស្សនាពិព័រណ៍ទាំងឡាយអាចចុះ​ឈ្មោះលេងហ្គេមកម្សាន្ត​សប្បាយៗ FREE ដើម្បី​ទទួលរង្វាន់ជាច្រើន ហើយរាល់ការចំណាយ​នៅគ្រប់ស្តង់ អាចប្តូរយកគ្រាប់បាល់​សំណាង ដើម្បីចាប់យករង្វាន់យ៉ាងសន្ធឹកសន្ធាប់។ សំខាន់បំផុត មានចែកជូននូវអាំងប៉ាវ​ ​FREE ចំនួន ៣០០ សន្លឹក ដោយគ្រាន់តែមកទស្សនាពិព័រណ៍ផ្ទាល់។

អ្វីដែលពិសេសជាងនេះទៅទៀត គឺមានការ​ចូលរួមច្រៀងរាំពីតារាចម្រៀងល្បីៗនៅក្នុងព្រះរាជា​ណាចក្រកម្ពុជាជាច្រើនរូប ​ថែមទាំងនឹងបានថតរូបជាមួយតារា​អាយដលផងដែរ។ 

ពិព័រណ៍គ្រួសារខ្ញុំ

កម្មវិធី ពិព័រណ៍គ្រួសារខ្ញុំ លើកទី២ ឧបត្ថម្ភផ្តាច់មុខដោយ ធនាគារ ប្រៃសណីយ៍កម្ពុជា CPBANK PLC. និងដៃគូសហការដឹកជញ្ជូនអាហារផ្តាច់មុខដោយ foodpanda ព្រមទាំងសហការឧបត្ថម្ភធំ ដោយ​ក្រុមហ៊ុន Urban Living Solutions ULS និងក្រុមហ៊ុន BNP Innovation Co., Ltd. ៕

សម្រាប់ព័ត៌មានបន្ថែម និងព្រឹត្តការណ៍ថ្មីៗសូមទំនាក់ទំនង: 085 777 963/ 096 921 8385 ។

ពិព័រណ៍គ្រួសារខ្ញុំ
ពិព័រណ៍គ្រួសារខ្ញុំ
ពិព័រណ៍គ្រួសារខ្ញុំ
ពិព័រណ៍គ្រួសារខ្ញុំ
ពិព័រណ៍គ្រួសារខ្ញុំ
ពិព័រណ៍គ្រួសារខ្ញុំ
ពិព័រណ៍គ្រួសារខ្ញុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]