ថៃ៖ ធ្វើឲ្យហ្វេនៗផ្ទុះការចាប់អារម្មណ៍សាជាថ្មី បន្ទាប់ពី តារាប្រុស លោក Kelly Tanapat ចេញមកបង្ហាញមុខមាត់គូស្នេហ៍ថ្មីរបស់ខ្លួន នៅលើបណ្ដាញសង្គម បន្ទាប់ពីបានប្រកាសលែងលះភរិយាអស់ជាច្រើនខែកន្លងទៅ។
មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ លោក Kelly ក៏បានចេញមកបើកចំហរ លើរឿងនេះ ជាលើកដំបូង តាមរយៈការផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធីមួយ ដោយបានប្រាប់ថា ពេលនេះ លោកពិតជាសប្បាយចិត្តនិងមានអារម្មណ៍ធូរស្រាលក្នុងជីវិត ដែលបានឆ្លងកាត់រឿងល្អ និងអាក្រក់ជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នៅពេលសួរនាំដល់ពីរឿងរ៉ាវរបស់គូស្នេហ៍ថ្មីដ៏ស្រស់ស្អាតរូបនេះ លោក Kelly ក៏បានបញ្ជាក់ថា អ្នកទាំងពីរមានអាយុខុសគ្នាដល់ទៅ ១០ ឆ្នាំ ប៉ុន្តែមិត្តស្រីថ្មីនេះ ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់ និងមានការថែទាំ ការយកចិត្តទុកដាក់ចំពោះសេចក្តីលម្អិត ក៏ដូចជាការរស់នៅ ដូចជាប្រជាជន ថៃទូទៅ បើទោះបីជា នាងបានធំឡើងនៅឯបរទេសក៏ដោយ។
ជាពិសេស តារាប្រុសរូបនេះ ថែមទាំងបានបង្ហើបថា អ្នកទាំងពីរ បានសិក្សាមើលចិត្តគ្នា ប្រហែល ២ ទៅ ៣ ទៅហើយ ដោយមិនចង់ធ្វើខុសទៀតទេ ឬបង្កការខូចខាតដល់ភាគីម្ខាងទៀត។ ហើយពួកគេទាំងពីរ កំពុងនឹងកែសម្រួល ដើម្បីសម្របខ្លួនទៅនឹងគ្នា ទៅវិញទៅមក ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]