ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីជូនដំណឹងស្តីពីការប្រកួតកីឡាយវាយសី ដណ្តើមពានរង្វាន់ ៧មករា លើកទី២១ ឆ្នាំ២០២២ ដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា៖ ដើម្បីអបអរសាទរទិវាជ័យជំនះ ៧មករា និងព្រះរាជាណាចក្រកម្ពុជាឈានឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ SEA Game 2023 ក្រោមពាក្យស្លោក« កីឡារស់នៅក្នុងសន្តិភាព»។

ក្នុងនោះ សហព័ន្ធកីឡាវាយសីកម្ពុជា សហការជាមួយ រដ្ឋបាលខេត្តសៀមរាប និងសម្ពន្ធកីឡាវាយសីខេត្តសៀមរាប នឹងរៀបចំបើកការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី២១ ឆ្នាំ២០២២ ចាប់ពីថ្ងៃសុក្រ-សៅរ៍ ១១រោច-១២រោច ខែបុស្ស ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ទីតាំងនៃការប្រកួតនឹងប្រព្រឹត្ត នៅបរិវេណក្លឹបកីឡាវាយសីខេត្តសៀមរាប​ ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានការគាំទ្រ និងចូលរួមប្រកួត ពីបណ្តាសម្ពន្ធកីឡាវាយសី ១៦ក្លឹប កីឡាករចំនួន ២០០នាក់ តាមបណ្តារាជធានីខេត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]