ក្នុងពេលនេះ ឃើញបងប្អូនជាច្រើនមានចម្ងល់ទៅលើរឿងថា​ការ​ពាក់​អាវ​កៅស៊ូពេល​ហាត់ប្រាណ​នឹង​ធ្វេី​អោយ​បែកញើស​ច្រើន​ និង​ស្រកទម្ងន់ឬយ៉ាងណាវិញ?

ដោយឡែក តាមពិត​អត់ទេ​ ញេីស​ជា​សារធាតុ​ទឹក​ពី​រាងកាយ​ ពេល​អ្នក​បែក​ញើស​អ្នក​នឹង​បាត់​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​ និង​សារធាតុអេឡិកត្រូឡៃត៍​មួយ​ចំនួន​ដូចជា អំបិល​ ប៉ូតាស្យូម​ ម៉ាញ៉េស្យូម​ និង​កាល់ស្យូម​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីលើនេះទៀត បងប្អូន​អាចប្រឈមនឹង​បញ្ហា​ខ្វះ​ជាតិ​ទឹក​និងបាត់បង់​ជាតិ​អេឡិកត្រូឡៃត៍ ទៅវិញ​។ ចំណែកឯ​ខ្លាញ់​មិនបានបាត់បង់​មក​តាម​ញេីស​ទេ។ ក្រៅពីនេះ អ្នកខ្លះ​ពាក់រត់ពេលថ្ងៃត្រង់​ អាចប្រឈមនឹង​ការសន្លប់​អោយសារ​ក្តៅខ្លាំង​ (Heat Stroke)

ប្រភពមួយបញ្ជាក់ថា មានបុរសម្នាក់​វ័យ​៣១ឆ្នាំ​​​ស្លៀក​សំលៀកបំពាក់​កៅស៊ូ​នេះ​រត់​រយៈពេល​១សប្ដាហ៍​។ នៅ​ថ្ងៃ​ចុងក្រោយ​គឺ​គាត់​ទន់​អវយវៈ​ទាំងបួន​ ល្ហិតល្ហៃ​អស់​កម្លាំង​ រវេីរវាយ​ រហូតបញ្ជូន​មក​មន្ទីរពេទ្យ​។ ដោយលទ្ធផលគ្រូពេទ្យ​រកឃេីញ​ថា​គាត់​បាត់បង់​អេឡិកត្រូឡៃត៍ច្រេីន Na+: 112 mEq/L, K+: 1.8 mmol/L.។

យ៉ាងណាមិញចំពោះប្រការដែលត្រឹមត្រូវ​៖

-ត្រូវស្លៀក​សំលៀកបំពាក់​ស្តេីង​ ឬ​វាលក្លៀក​ ឬ​ងាយ​ស្រួល​សម្រាប់​បត់បែន​

-ហាត់ប្រាណ​ក្នុង​ទី​ម្លប់​ ឬ​កន្លែង​ត្រជាក់​ មាន​ខ្យល់​អាកាស​ចេញចូល​

-ប្រការ​នេះ​នឹង​ធ្វេី​អោយ​រាងកាយ​អាច​ដុត​បំផ្លាញ​កាឡូរី​ឬ​ជាតិខ្លាញ់​បាន​ល្អ​ប្រសើរ​ជាង៕

ប្រភព៖ Henry Navuddh

សូមចូលទស្សនារូបភាពខាងក្រោម៖

ខោអាវកៅស៊ូហាត់ប្រាណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]