សេអ៊ូល៖ យោងតាម SPOTV តាមរយៈ តុលាការយោធាជាន់ខ្ពស់នៃក្រសួងការពារជាតិបានបើកសវនាការលើបណ្តឹងសាទុក្ខរបស់អតីតតារាចម្រៀង Seungri ត្រូវបានគេសម្រេចថាការផ្តន្ទាទោសដាក់ពន្ធនាគាររបស់លោកបន្ថយពី 3 ឆ្នាំ មកត្រឹម ១៣ ខែវិញ។
ដើមឡើយ Seungri ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ បូកនឹងពិន័យជាប្រាក់ចំនួនប្រហែល ៩៦៤,០០០ ដុល្លារអាមេរិក) ។ ក្នុងអំឡុងពេលសវនាការឧទ្ធរណ៍ Seungri ត្រូវបានគេរាយការណ៍ថាបានសារភាពចំពោះការចោទប្រកាន់ទាំងអស់ ហើយបានបង្ហាញពីចេតនារបស់លោក ក្នុងការឆ្លុះបញ្ចាំងពីសកម្មភាពរបស់ខ្លួនឯង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការរំសាយយោធារបស់ Seungri បច្ចុប្បន្នក៏ត្រូវបានផ្អាក ដោយត្រូវបានចោទប្រកាន់ក្នុងខែមករា ឆ្នាំ ២០២០ ហើយនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ និងពិន័យជាប្រាក់ ថែមទៀតផង។
ក្នុងនោះផងដែរ លោកត្រូវបានចោទប្រកាន់ពីបទល្មើសសរុបចំនួន ៩ ផ្សេងគ្នា រួមមាន ពេស្យាចារ ការជួញដូរពេស្យាចារ កេងបន្លំ បំពានច្បាប់សុវត្ថិភាពចំណីអាហារ ល្បែងស៊ីសងខុសច្បាប់ ជាដើម៕
ប្រភព៖ Koreaboo
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]