រាជធានីភ្នំពេញ៖ យោងតាមប្រភពពីសារព័ត៌មានក្នុងស្រុក ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គស្តេចទ្រង់នឹងយាងទៅចូលរួមក្នុងកម្មវិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវរងារនៅទីក្រុងប៉េកាំង ប្រទេសចិន រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។
សូមរំលឹកផងដែរថា ព្រឹត្តិការណ៍កីឡារដូវរងាដ៏ធំបំផុតក្នុងលោកគឺកម្មវិធីប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ដោយមានប្រទេសចិនជាម្ចាស់ផ្ទះ នឹងគ្រោងប្រារព្ធពិធីបើកជាផ្លូវការនាដើមខែកុម្ភ: ឆ្នាំ២០២២ខាងមុខនេះ ដោយមានអត្តពលិកមកពីប្រទេសចំនួន៩០ នឹងចូលរួមប្រកួតប្រជែងដណ្តើមមេដាយសម្រាប់ជាតិ នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចំណែកឯប្រទេសកម្ពុជាយើង មិនទាន់មានប្រវត្តិបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាមួយនេះនៅឡើយទេ ដោយរាប់ចាប់តាំងពីការបង្កើតព្រឹត្តិការណ៍នេះជាលើកដំបូង រហូតមកទល់នឹងពេលបច្ចុប្បន្ន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]