ភ្នំពេញ៖ នាពេលថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់ «អាហារូករណ៍ទេពកោសល្យឌីថលតេជោ» ចំនួន១៥០កន្លែង តាមរយៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដល់និស្សិតឆ្នើម សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលរយៈពេល៤ឆ្នាំ នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៤។

ដោយឡែក បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ ក្រសួងនឹងផ្ដល់អាហារូបករណ៍ ចំនួន១៥០កន្លែងនៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៤ រួមមាន នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍រួមមាន ថ្លៃសិក្សាប្រាក់ឧបត្ថម្ភ ថ្លៃស្នាក់នៅហូបចុកចំនួន ៣២ម៉ឺនរៀលក្នុងមួយខែ រហូតចប់ថ្នាក់បរិញ្ញាបត្រ ព្រមទាំងទទួលបានកំព្យូទ័រយួរដៃ ១គ្រឿង សម្រាប់ប្រើប្រាស់ក្នុងការសិក្សា។ 

យ៉ាងណាមិញ ចំពោះលក្ខខណ្ឌដើម្បីដាក់ពាក្យប្រឡង បេក្ខជន បេក្ខនារីត្រូវតែជាសិស្សដែលជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមាននិទ្ទេសរួម A  B C  ចំពោះសិស្សដែលមាននិទេ្ទសរួម C ត្រូវមាននិទ្ទេស A លើមុខវិជ្ជាវិទ្យាសាស្ត្រ(គណិតវិទ្យា និងរូបវិទ្យា)។ បេក្ខជនត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសា គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។ អាហារូបករណ៍នេះត្រូវបានលើកទឹកចិត្តចំពោះសិស្សដែលមានជីវភាពក្រីក្រមកពីជនបទដាច់ស្រយាលនិងសិស្សនារី។

គួរបញ្ជាក់ដែរថា ដើម្បីទទួលបានអាហារូបករណ៍នេះ បេក្ខជន បេក្ខនារីត្រូវចុះឈ្មោះប្រឡងនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធអនឡាញ www.cadt.edu.kh/scholarship ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរសព្ទ ០១៥ ៣៣៥ ៨៧៧ ឬ អ៊ីម៉ែល៖ [email protected] គេហទំព័៖ www.cadt.edu.kh ហ្វេសប៊ុក៖ fb.com/CADT.Academy និង តេឡេក្រាម៖ t.me/CADT_Official៕ 

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

សកម្មភាពនិស្សិតរៀនជំនាញបច្ចេកវិទ្យាឌីជីថល
សកម្មភាពនិស្សិតរៀនជំនាញបច្ចេកវិទ្យាឌីជីថល
សកម្មភាពនិស្សិតរៀនជំនាញបច្ចេកវិទ្យាឌីជីថល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]