អង់គ្លេស៖ បើតាមចុះផ្សាយរបស់សារព័ត៍មាន AP បានរាយការណ៍ថា ចាប់ពីថ្ងៃទី២៧ ខែមករា ការពាក់ម៉ាស់ នឹងមិនត្រូវបានតម្រូវដោយច្បាប់ទៀតទេ នៅគ្រប់ទីកន្លែងក្នុងប្រទេសអង់គ្លេស ដោយសារការរឹតបន្តឹងវិធានការកូវីដ១៩ ភាគច្រើនត្រូវបានដកចេញហើយ។
រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា ការចាក់ស្រោចវ៉ាក់សាំងដោយជោគជ័យ បានកាត់បន្ថយជំងឺធ្ងន់ធ្ងរ និងការសម្រាកនៅមន្ទីរពេទ្យដោយសារកូវីដ១៩ បានឈានដល់ការបន្ធូរបន្ថយវិធានការ។ទន្ទឹមនឹងការលើកលែងការពាក់ម៉ាស់ តែយ៉ាងណា ការតម្រូវឱ្យមានបណ្ណចាក់វ៉ាក់សាំងកូវីដ១៩សម្រាប់ការចូលក្លឹបរាត្រី និងកន្លែងធំៗផ្សេងទៀត ក៏ត្រូវបានលុបចោលផងដែរ។មន្ត្រីសុខាភិបាលបាននិយាយថា ពួកគេគ្រោងនឹងព្យាបាលជំងឺកូវីដ-១៩ ដូចជាជំងឺគ្រុនផ្តាសាយជាយុទ្ធសាស្ត្ររយៈពេលវែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរដ្ឋមន្ត្រីសុខាភិបាលលោក Sajid Javid បាននិយាយថា៖ «ការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល ការធ្វើតេស្ត និងការអភិវឌ្ឍនៃការព្យាបាលប្រឆាំងមេរោគរួមបញ្ចូលគ្នាដើម្បីអនុញ្ញាតឱ្យ "ការវិលត្រឡប់មកវិញដោយប្រុងប្រយ័ត្ន" ទៅកាន់ភាពប្រក្រតី»។
ប៉ុន្តែលោកបានបន្ថែមថា មេរោគបម្លែងអូមីក្រុង នៅតែរីករាលដាលទូទាំងប្រទេស ជាពិសេសក្នុងចំណោមកុមារ និងមនុស្សចាស់។
ទន្ទឹមនោះដែរ នាយករដ្ឋមន្រ្តី លោក Boris Johnson បាននិយាយនៅក្នុងសប្តាហ៍ទីបីនៃខែមករាឆ្នាំ២០២២ថា៖ «ការកើនឡើងនៃការឆ្លងមេរោគអូមីក្រុង ពេលនេះបានឈានដល់កម្រិតកំពូលនៅទូទាំងប្រទេស»៕
ប្រភព៖ Mothership Sg
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]