ថៃ៖ អគ្គនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ លោក Supphakit Siriluck បានរាយការណ៍កាលពីថ្ងៃពុធ ២៦ មករានេះ ថា ក្នុងចំណោម អ្នកជំងឺឆ្លងមេរោគអូមីក្រុងប្រភេទ BA.2 ចំនួន ១៤ នាក់នៅក្នុងប្រទេសថៃមានអ្នកជំងឺម្នាក់ បានស្លា.ប់ដោយសារមេរោគនេះ។ មេរោគបម្លែងខ្លួនថ្មី ប្រភេទ BA.2 បានកំពុងរីករាលដាលយ៉ាងលឿន លេចវត្តមាន នៅក្នុងប្រទេសចំនួន ៤០ ហើយ ក្នុងនោះ មានទាំង សិង្ហបុរី ឥណ្ឌា ដាណឺម៉ាក ស៊ុយអែត និងអង់គ្លេស ជាដើម។

លោកវេជ្ជបណ្ឌិត Supphakit បានពន្យល់ថា៖ មេរោគបម្លែងខ្លួនថ្មី អូមីក្រុង ដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសថៃ ចាប់តាំងពីថ្ងៃទី៦ខែធ្នូឆ្នាំមុន គឺជាវីរុសប្រភេទ BA.1 ដែលមានការផ្លាស់ប្តូរនៅក្នុងទីតាំង K417N, T478K, N501Y និង del69/70 ពីវីរុសកូវីដ១៩ដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ លោកវេជ្ជបណ្ឌិតរូបនេះ បាននិយាយថា៖«ប្រហែលបីសប្តាហ៍ ក្រោយពីវរីរុស ត្រូវបានរកឃើញជាលើកដំបូងក្នុងចំណោមអ្នកធ្វើដំណើរបរទេស វីរុសបម្លែងខ្លួនអូមីក្រុង ប្រភេទ BA.1 បានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសមួយចំនួន ជាមួយនឹងចង្កោមជាច្រើនបានរាយការណ៍ នៅក្នុងតំបន់ដែលមានប្រជាជន និងទេសចរណ៍»។

លោកវេជ្ជបណ្ឌិត Supphakit បាននិយាយថា៖ «វីរុសអូមីក្រុង ប្រភេទរង BA.2 ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសថៃនៅថ្ងៃទី២ខែមករា។ ចាប់តាំងពីពេលនោះមក អ្នកជំងឺ​ ១៤នាក់ ត្រូវបានគេរាយការណ៍ថាបានឆ្លងជំងឺនេះ ដោយបន្ថែមថា អូមីក្រុងបម្លែងខ្លួនរង ប្រភេទ BA.3 មិនទាន់ត្រូវបានរកឃើញនៅក្នុងប្រទេសថៃនៅឡើយទេ»។

លោកវេជ្ជបណ្ឌិតរូបនេះ បានបន្ថែមថា៖ រហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងណាមួយដែលថា BA.2 ខុសពី BA.1 ទាក់ទងនឹងការចម្លង សក្តានុពលសម្រាប់អ្នកជំងឺក្នុងការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ ឬសមត្ថភាពក្នុងការគេចចេញពីភាពស៊ាំដែលបានបង្កើតឡើង បន្ទាប់ពីបានជាសះស្បើយពីកូវីដ១៩ ឬដោយបានទទួលការចាក់វ៉ាក់សាំងរួច។ រហូតមកដល់ពេលនេះ មនុស្សប្រាំពីរនាក់នៅក្នុងប្រទេសថៃដែលឆ្លងមេរោគអូមីក្រុង បានស្លា.ប់បាត់បង់ជីវិត៕

រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ The Strait Times

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]