រាជធានីភ្នំពេញ៖ កាលពីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានប្រារព្ធពិធីសម្ពោធជាផ្លូវការសាខាថ្មីចំនួនពីរទីតាំងគឺ សាខាច្បារអំពៅ និង សាខាសែនសុខ ដែលស្ថិតនៅប៉ែកអាគ្នេយ៍ និងភាគខាងជើង នៃរាជធានីភ្នំពេញ នៅ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាច្បារអំពៅ។ ពិធីសម្ពោធជាផ្លូវការនេះ មានការចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា អមដោយសហការី ឯកឧត្តម Karimata Atsushi ឧបទូតនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងសហការី និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សា ភិបាលនៃ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាដៃគូអាជីវកម្ម និងអតិថិជនរបស់ធនាគារផងដែរ។
ក្នុងកម្មវិធីព្រឹកនេះផងដែរ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា បានធ្វើការប្រគល់អាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារនៃសាខាទាំងពីរ ជូនដល់លោក Toru Myochin អគ្គនាយកប្រតិបត្តិនៃ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម Karimata Atsushi ឧបទូតនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងសហការី និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារជេ ត្រាស់ រ៉ូយ៉ាល់ បានមានប្រសាសន៍ក្នុងពិធីនេះផងដែរថា៖
បន្ថែមពីលើនេះផងដែរ អ្នកឧកញ៉ាក៏បានបន្តទៀតថា៖
ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្ដម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃ ធនាគារជាតិនៃកម្ពុជា ក៏បានមានប្រសាសន៍ផងដែរថា៖
នៅក្នុងសុន្ទរកថាអបអរសាទរនៃការបើកសម្ពោធជាផ្លូវការសាខាច្បារអំពៅ និងសាខាសែនសុខ ឯកឧត្តម Karimata Atsushi ឧបទូតនៃស្ថានទូតជប៉ុននៅកម្ពុជា ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរថា៖
ធនាគារនៅតែបន្តផ្ដោតយកចិត្តទុកដាក់លើការផ្ដល់សេវាកម្មល្អឥតខ្ចោះ និងបទពិសោធន៍ធនាគារដ៏ល្អបំផុតសម្រាប់អតិថិជន ស្របទៅនឹងបាវចនាប្រតិបត្តិការរបស់ធនាគារគឺ “អតិថិជនជាចម្បង” តាមរយៈការលើកកម្ពស់ផលិតផល និងសេវាកម្មទាំងអស់របស់ខ្លួននៅគ្រប់បណ្ដាញសាខាធនាគារទូទាំងប្រទេស ដើម្បីធានាថាធនាគារឆ្លើយតបនឹងវដ្តនៃតម្រូវការរបស់អតិថិជន។
ជាមួយនឹងចក្ខុវិស័យដើម្បីក្លាយជាដៃគូហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្ត សាខាថ្មីទាំងពីរនេះ មានការរចនាផ្នែកស្ថាបត្យកម្មយ៉ាងពិសេស។ ការរចនាថ្មីនេះមិនត្រឹមតែបង្ហាញអត្តសញ្ញាញរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌របស់ប្រទេសកម្ពុជា ដោយមានរំលេចនូវក្បាច់ផ្កាចន្ទន៍ គួបផ្សំជាមួយវប្បធម៌របស់ប្រទេសជប៉ុន ដើម្បីតំណាងឲ្យភាពរីកចម្រើន និងភាពជោគជ័យរួមគ្នាជាមួយនឹងអតិថិជនរបស់ខ្លួននៅប្រទេសកម្ពុជា។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សាខាច្បារអំពៅ និងសាខាសែនសុខ ផ្ដល់ជូននូវគ្រប់ប្រភេទសេវាកម្មធនាគារ សម្រាប់បំពេញតម្រូវការអតិថិជនគ្រប់ប្រភេទ រួមមានសេវាកម្មធនាគារប្រចាំថ្ងៃសម្រាប់បុគ្គល អាជីវកម្ម និងសាជីវកម្ម។ លើសពីនេះទៅទៀត បន្ទប់សេវាធនាគារអាទិភាព (Premier Lounge) នៅសាខាច្បារអំពៅ និងសាខាសែនសុខ ផ្តល់ជូននូវបរិយាកាសល្អបំផុត ជាមួយនឹងការរចនាផ្នែកខាងក្នុងដ៏លេចធ្លោ រួមទាំងប្រធានផ្នែកទំនាក់ទំនងដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីផ្ដល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុ និងផ្ដល់ជូននូវបទពិសោធន៍សេវាកម្មពិសេសជូនសមាជិក Premier របស់ខ្លួន។
អំពីធនាគារ
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group Finance Co., Ltd ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោកជូនប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកច្រើនជាង ៦០០ នាក់ ជាមួយសាខាចំនួន ១៦ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]