រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ​ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានជូនសេចក្តីប្រកាសព័ត៍មានអំពាវនាវដល់សាធារណជន ជាពិសេស បងប្អូនប្រជាពលរដ្ឋដែលជាអ្នកបើកបរម៉ូតូទាំង មេត្តាចូលរួមចំណែក ក្នុងការទុកគន្លងផ្លូវរថយន្តសម្រាប់រថយន្តក្រុង ធ្វើចរាចរណ៍ ដើម្បីជៀសវាងនូវគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

ការអំពាវនាវរបស់​ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ធ្វើឡើង ក្រោយពីមានការទាស់ប៉ះសម្តីគ្នារវាងបុគ្គលិករបស់រដ្ឋាករអ្នកបើកបររថយន្តក្រុង និងអ្នកបើកបរម៉ូតូ នៅតាមផ្លូវសាធារណៈ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

ក្នុងនោះ បើតាមសេចក្តីប្រកាសព័ត៍មាន បាន​ឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ មានករណីបណ្តាញសង្គម (FaceBook) បានចែកផ្សព្វផ្សាយពីរូបភាពបុគ្គលិកឈ្មោះ ម៉ៅ សុផល ភេទប្រុស អ្នកបើកបររថយន្តក្រុង ស្លាកលេខរដ្ឋ៣៧ ៣-០២១៨ ដែលបានឈ្លោះប្រកែកគ្នារវាងអ្នកបើកបរម៉ូតូតាមផ្លូវសាធារណៈ ត្រង់ ចំណុចម្ដុំស្ថានីយ៍ប្រេង Total ផ្លូវ៣០ម៉ែត្រ បុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នោះ គឺដើមហេតុបណ្តាលមកពីអ្នកបើកបររថយន្តក្រុង បានស៊ីផ្លេទៅលើអ្នកបើកបរម៉ូតូដែលកំពុងបើកបរ នៅទ្រូងផ្លូវដែលជាគន្លងសម្រាប់រថយន្តធ្វើចរាចរណ៍ បានធ្វើអោយភាគីខាងម៉ូតូមានការខឹងសម្បារ ក៏ជិះតាម និងប្រើពាក្យសម្តីប្រមាថមើលងាយមួយចំនួនលើអ្នកបើកបររថយន្តក្រុង ពេលនោះអ្នកបើកបរ រថយន្តក្រុងក៏ទប់អារម្មណ៍ខឹងពុំបានក៏បានឈ្លោះប្រកែកគ្នារកឈ្នះចាញ់រៀងៗខ្លួន ដោយប្រើកាយវិការនិងពាក្យសម្តីមិនសមរម្យ ។

រូបភាព

ចំពោះទង្វើ និងកាយវិការគ្មានសុជីវធម៌របស់អ្នកបើកបរដែលបានធ្វើអោយប៉ះពាល់ដល់កិត្តិយស អង្គភាពបម្រើសេវាដឹកជញ្ជូនសាធារណៈ ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូ សុជីវធម៌សម្រាប់ អ្នកបើកបររថយន្តក្រុងរបស់រដ្ឋាករដទៃទៀត រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នឹងពង្រឹងវិន័យលើបុគ្គលិកអ្នកបើកបរខាងលើ ដោយអញ្ជើញគាត់មកធ្វើការអប់រំ ណែនាំ ដោយមានកិច្ចសន្យាមិនអោយគាត់ប្រព្រឹត្តទង្វើបែបនេះ៕

សេចក្តីប្រកាសព័ត៍មាន
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]