ចិន៖ មកទល់នឹងពេលនេះក្នុងវ័យ៤០ឆ្នាំ តារាស្រី Fan Bingbing នៅតែធ្វើឲ្យមហាជន ក៏ដូចជា ប្រព័ន្ធផ្សព្វផ្សាយ បានលើកឡើងពីភាពស្រស់ស្អាតឥតខ្ចោះរបស់នាងជាបន្តបន្ទាប់ ដែលមានភាពលេចធ្លោជានិច្ច ​ក្នុង​ពេលចូលរួមកម្មវិធីផ្សេងៗ ព្រមទាំងបានសរសើរពីការថែរក្សាសម្រស់របស់នាង យ៉ាងយកចិត្តទុកដាក់ ។

ដោយឡែក ថ្មីៗនេះ ស្រាប់តែមានអ្នកសរសេរប្លុកម្នាក់ បានចែករំលែករូបភាពរបស់តារាសម្តែងស្រីរូបនេះ ដែលបានបង្ហាញខ្លួនជាមួយនឹង Zhao Wei និង Ruby Lin ។ ក្នុងនោះដែរ ត្រូវបានគេដឹងថា នេះគឺជាពេលវេលាដ៏កម្រមួយ ដែលតារាទាំងបីបានចូលរួមក្នុងកម្មវិធីដើម្បីផ្សាយរឿងថ្មី ក្នុងឆ្នាំ ១៩៩៦។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ការចាប់អារម្មណ៍ទាំងអស់នោះ គឺបានផ្តោតទៅលើសម្រស់របស់ Fan Bingbing ជាមួយនឹងមុខដ៏ស្រទន់ ខណៈដែលនាងមានអាយុត្រឹមតែ ១៦ ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែក៏បានស្ថិតក្នុងការចាប់អារម្មណ៍រួចទៅហើយ ដោយបានគ្របដណ្តប់ទៅលើតារាស្រីល្បីទាំងពីរដួងទៀត ដោយសារតែ រាងកាយតូច ស្បែកសរលោងភ្លឺចែងចាំង ពេញមួយតួខ្លួន ផងដែរ៕  

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing 
Fan Bingbing 
Fan Bingbing 
Fan Bingbing កាលពីមុន
Fan Bingbing កាលពីមុន
Fan Bingbing កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]