ហ្វេសប៊ុក៖ ជឿជាក់ថាប្រិយមិត្ត និងអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាចាំបាននៅរឿងរ៉ាវរបស់សត្វតោមួយក្បាលមានឈ្មោះថា ហុីម៉ា ដែលផ្ទុះកក្រើកពេញបណ្តាញសង្គមកាលពីពេលកន្លងទៅ រហូតមានការអន្តារាគមន៍ពីសំណាក់ថ្នាក់ដឹកនាំថែមទៀតផង។

យ៉ាងណាមិញ កន្លងទៅអស់រយ:ពេលជាងកន្លះឆ្នាំ កាលពីពេលថ្មីៗកន្លងទៅនេះ ស្រាប់តែម្ចាស់តោជនជាតិចិនបានបង្ហោះរូបថតប៉ុន្មានសន្លឹក បង្ហាញពីសកម្មភាពដែលកំពុងងូតទឹកឲ្យសត្វតោដ៏សែនស្រស់ស្អាតមួយក្បាលនេះ ដែលត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនផ្ទុះការចាប់អារម្មណ៍ថា មកទល់ពេលនេះហុីម៉ា ធំពេញរូបរាងជាតោកំលោះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា សត្វតោដែលមានឈ្មោះហុីម៉ា ត្រូវបានមហាជន និងអ្នកលេងបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីមានបុរសជនជាតិម្នាក់បានបង្ហោះរូបថតនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយបានបង្ហាញរូបថតរបស់សត្វតោមួយក្បាលនេះកំពុងរស់នៅក្នុងភូមិគ្រឹះមួយ ក្នុងតំបន់បឹងកេងកង កាលពីពេលកន្លងទៅ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

សត្វតោហុីម៉ា កាលពី៦ខែមុន
ម្ចាស់តោជនជាតិចិន កំពុងងូតទឹកឲ្យហុីម៉ា
ម្ចាស់តោជនជាតិចិន កំពុងងូតទឹកឲ្យហុីម៉ា
ម្ចាស់តោជនជាតិចិន កំពុងងូតទឹកឲ្យហុីម៉ា​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]