រាជធានីភ្នំពេញ៖ អស់រយ:ពេលជាង៤៣ឆ្នាំ ក្រោយកម្ពុជាបានរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យដ៏យង់ឃ្នង និងក្រោយកម្ពុជាទទួលបានសន្តិភាពក្រោយឆ្នាំ១៩៩៨ ទីក្រុងភ្នំពេញដែលជារាជធានី និងជាបេះដូងនៃប្រទេសកម្ពុជាបានទទួលការរីកចម្រើនយ៉ាងឆាប់រហ័ស ស្របពេលដែលសំណង់អាគារខ្ពស់ៗនិងប្រណីតៗបានលេចត្រដែតឡើងនៅចំមជ្ឈមណ្ឌលកណ្តាលរាជធានីភ្នំពេញ។
យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះរូបថតប៉ុន្មានសន្លឹក បង្ហាញពីទិដ្ឋភាពក្រុងភ្នំពេញពីលើអាកាសដែលមានភាពស្រស់ស្អាត និងការរីកចម្រើនខ្លាំង ដោយគេឃើញមានហេដ្ឋារចនាសម្ព័ន្ធ សំណង់ផ្លូវថ្នល់ ថ្មីៗជាច្រើនបាននឹងកំពុងសាងសង់បន្តគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែរថា កាលពីឆ្នាំ២០២១កន្លងទៅនេះ យោងតាមវេបសាយ TRADINGE CONOMICS GDP ឬផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់មានចំនួន ១២៨១ដុល្លារក្នុងមនុស្សម្នាក់៕
ប្រភព៖: សូមចុចនៅទីនេះ
ចង់ឃើញថាតើទីក្រុងភ្នំពេញស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]