រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន សុខា គ្រុប អ្នកឧកញ៉ា សុខ គង់ បានប្រកាសលក់សណ្ឋាគារសុខា និងដី ក្នុងតម្លៃ ៩០០លានដុល្លារ នៅតំបន់ជ្រោយចង្វារ ទល់មុខព្រះបរមរាជវាំង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន ឧកញ៉ាញូស៍។

ក្នុងនោះ បើយោងតាមប្រភពមួយ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ដីដែលក្រុមហ៊ុន សុខា ប្រកាសលក់នេះ គឺមានទំហំ ១៣ហិកតា ខណៈបច្ចុប្បន្នមានក្រុមហ៊ុនវៀតណាមធំមួយបានចចារទិញ ក្នុងតម្លៃជាង ៨០០លានដុល្លារ។ ជុំវិញការប្រកាសសណ្ឋាគារ និងដីនៅតំបន់ជ្រោយចង្វារ មកទល់ពេលនេះ ក្រុមហ៊ុន សុខា គ្រុប មិនទាន់ចេញមកបញ្ជាក់ពីមូលហេតុនៃការលក់ នៅឡើយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណា បើតាមប្រភពសុំមិនបង្ហាញឈ្មោះ ការដាក់លក់សណ្ឋាគារ និងដីរបស់ក្រុមហ៊ុនអ្នកឧកញ៉ា សុខ គង់ ព្រោះតែការជំពាក់លុយធនាគារពិភពលោក World Bank ច្រើនដែលមានទំហំទ្ទង់ពាន់លានដុល្លារអាមេរិក ខណៈពេលដែល ក្រុមហ៊ុននេះ ស្ថិតក្នុងវិបត្តិកូវីដ-១៩ មិនសូវដំណើរការអាជីវកម្មល្អនោះទេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ទាក់ទិននឹងផែនកាដាក់លក់សណ្ឋាគារ សុខា និងដីតំបន់ជ្រោយចង្វារនេះ ក្រុមហ៊ុនបានប្រកាសលក់មួយរយៈកន្លងមកហើយ ប៉ុន្តែទើបតែពេលថ្មីៗនេះ មានក្រុមហ៊ុនវៀតណាមធំមួយ បានចចារទិញយក តែការដេញថ្លៃចរចារទិញយកបានឬមិនបាន គឺអាស្រ័យលើការចចារជាក់ស្តែង៕

ឧកញ៉ា សុខ គង់
សណ្ឋាគារសុខា 
សណ្ឋាគារសុខា 
សណ្ឋាគារសុខា 
សណ្ឋាគារសុខា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]