ចិន៖ ថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គម Weibo បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរូបភាព របស់ តារាស្រី Dilraba និង Yang Mi ដែលបង្ហាញដោយ អ្នកនិយមលេងអ៊ីនធឺណេត។

អាចនិយាយបានថា អស់រយៈពេលជាយូរមកហើយ សម្រាប់តារាស្រីទាំងពីរដួងនេះ ដែលមិនបានបង្ហាញមុខក្នុងរូបភាពតែមួយ និងបានធ្វើឱ្យអ្នកគាំទ្រជាច្រើន សប្បាយចិត្តជាមួយនឹងការបង្ហាញខ្លួនដ៏ទាក់ទាញមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាស្រី Yang Mi បានជ្រើសរើស​រ៉ូប​គ្មាន​ខ្សែ​ ពណ៌​ស​សុទ្ធ ចំណែកឯ Dilraba ក៏បាន​ជ្រើសរើស​រ៉ូបបែប​បើក​ចំហស្មាដូចគ្នា ពោរពេញទៅដោយភាពស្រស់ស្អាតនិងលេចធ្លោព្រមគ្នាតែម្ដង ។ តែទោះជាយ៉ាងណា នៅពេលអ្នកទាំងពីរ បានឈរនៅក្នុងរូបតែមួយនេះ បានទាញយកមតិពីមនុស្សជាច្រើន ខណៈដែលការយកចិត្តទុកដាក់ទាំងអស់ គឺស្ថិតនៅលើ តារាស្រី Dilraba ដែលមាន​ភាព​ទាក់​ទាញ​ជាង ដោយសារតែ​រូប​សម្រស់​ស្រស់​ស្អាត​របស់​នាង។

ម៉្យាងវិញទៀត ជាមួយ​នឹង​រ៉ូប​​បង្ហាញ​រាង​សិ.ច.ស៊ី និង​ស្មា​ស្ដើង Dilraba ហាក់​ប្រែ​ក្លាយ​ជា​ទេពធីតា មិន​ត្រឹម​តែ​ប៉ុណ្ណោះ ជាមួយ​នឹង​ម៉ូដ​សក់​ខ្ពស់ បានធ្វើឲ្យសម្រស់ក៏ដូចជាមុខមាត់របស់នាង កាន់តែមានភាពឆើតឆាយ ថែមទៀត៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Mi និង Dilraba
Yang Mi និង Dilraba
Yang Mi និង Dilraba
Yang Mi និង Dilraba
Yang Mi និង Dilraba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]