ថៃ៖ ទោះបីជា បានសាងគ្រួសារនឹងគ្នាអស់រយៈពេលជាច្រើន និងមិនទាន់មានកូនក៏ដោយ តែគូស្វាមីភរិយា តារាប្រុសស្រីដ៏ល្បី លោក Cee Siwat និង Amy នៅតែមានភាពផ្អែមល្ហែមមិនឈប់ឈរ ដែលកំពុងតែធ្វើឲ្យហ្វេនៗកាន់ចូលចិត្តតាមដានពីសកម្មភាពក្នុងគ្រួសារដ៏មានសុភមង្គល របស់អ្នកទាំងពីរ ។
ដោយឡែក ថ្មីៗនេះ ប្ដីប្រពន្ធមួយនេះ នៅតែមិនបានធ្វើឲ្យហ្វេនៗខកបំណងឡើយ ដោយចេញមកបង្អួតពីភាពល្អូកល្អើនរបស់ខ្លួន តាមរយៈការបង្កភាពភ្ញាក់ផ្អើល រៀបចំខួបកំណើតគម្រប់ ៤០ ឆ្នាំ ឲ្យលោក Cee Siwat ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ នៅក្នុងកម្មវិធីដ៏រីករាយនេះ អ្នកទាំងពីរ ក៏បានបញ្ចេញនូវរូបភាពដ៏ផ្អែមល្ហែម ខណៈដែលនាង Amy បានថើបស្វាមីបណ្ដូលចិត្ត ក្រោមបរិយាកាសទន្លេ និងនៅក្នុងចំណោមមនុស្សជាច្រើន ដើម្បីបង្ហាញពីក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមក ដែលអាចនិយាយបានថា នេះគឺជាទិដ្ឋភាពដ៏រ៉ូមែនទិកមួយ នៅក្នុងជីវិតឯកជនរបស់ប្ដីប្រពន្ធអ្នកទាំងពីរ បើទោះបីជាពួកគេបានឈានចូលវ័យកាន់តែច្រើនរៀងៗខ្លួន ទៅហើយ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]