ចិន៖ ថ្វីត្បិតតែមានវ័យកាន់តែច្រើនក្ដី តែ តារាសម្តែងស្រី Shu Qi បានទាញយកប្រជាប្រិយភាព ជាមួយ​នឹងសមត្ថភាព ជាពិសេស ការតុបតែងខ្លួន​ និងការថែរក្សាសម្រស់ ឲ្យនៅតែស្រស់ស្អាតវ័យក្មេង។

យ៉ាងណាមិញ ថ្មីៗនេះ តារាស្រីរូបនេះ បានបង្កភាពភ្ញាក់ផ្អើល បន្ទាប់ពីបានចេញមក បង្ហោះរូបថតមួយសន្លឹកជាមួយនឹងឆ្មាចិញ្ចឹមរបស់ខ្លួន ដែលកំពុងតែទទួលបានការសរសើរយ៉ាងខ្លាំង ពីទស្សនិកជនចំពោះសម្រស់ក្នុងវ័យជាង ៤០ ឆ្នាំ បើទោះបីជានៅក្នុងនោះ ត្រឹមតែជារូបភាពធម្មតាក៏ដោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់ តារាស្រី​ Shu Qi ថែមទាំង បាន​បង្ហាញ​ស្បែក​រលោង​របស់​ខ្លួន និង​បបូរមាត់​ទន់ ជាមួយនឹងមុខមាត់ទទេគ្មានការតុបតែងអ្វីទាំងអស់។ ហើយនៅពេលឈានដល់អាយុ ៤៥ ទៅហើយក្តី នាងនៅតែរក្សាបាននូវភាពស្រស់ស្អាត បូករួមនឹងភាពគួរឲ្យស្រលាញ់ ក៏ដូចជាភាពស៊ីវីល័យនៅក្នុងជីវិតឯកជន ដែលទាក់ទាញចំណាប់ទស្សនិកជន រាល់ពេលបង្ហាញម្ដងៗ ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi
Shu Qi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]