តារាកម្សាន្ត៖ ដូចដែលប្រិយមិត្ត ពុកម៉ែ បងប្អូន និងអ្នកលេងបណ្តាញសង្គមបានជ្រាបរួចមកហើយថា ក្រោយផ្ទុះរឿងរ៉ាវដ៏កក្រើកជុំវិញបញ្ហាបំណុល និងបានប្រកាសផ្អាកពីវិស័យសិល្ប:អ្នកនាង អូ សុកាន់ដា ហៅខ្ញុង ដែលគេនិយមឃើញសម្តែងជាតួអង្គប្រពន្ធដៃគូជាមួយនឹងនាយពាក់មីក្នុងរឿងកំប្លែងផ្ទះលេខ២ ដែលជាកម្មវិធីសំណើចដ៏ល្បីមួយនោះ ក៏បានផ្អាកនិងមិនបានបង្ហាញខ្លួននៅក្នុងកម្មវិធីមួយនេះបន្តទៀតឡើយ។
យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុករបស់នាយពាក់មី ក៏បានទម្លាយរូបថតប៉ុន្មានសន្លឹក បង្ហាញពីសកម្មភាពខ្លួន និងដៃគូសម្តែងថ្មីគឺកញ្ញា ពីយ៉ាពីន ដែលគេស្គាល់ថាជាតារាកំប្លែងស្រីមួយរូបប្រចាំក្រុមកំប្លែងនាយក្រឹម ដោយតារាស្រីរូបនេះបានចូលមកជំនួសកន្លែងអ្នកនាងខ្ញុង ខណ:ពេលដែលអ្នកគាំទ្រជាច្រើនបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរកត់សម្គាល់ផងដែរថា នៅក្នុងសារនោះនាយពាក់មី ក៏បានសរសររៀបរាប់ ជម្រាបប្រាប់អ្នកគាំទ្រច្បាស់ៗយ៉ាងដូច្នេះថា «ណែនាំឱ្យបងប្អូនស្គាល់ ប្រពន្ធថ្មីរបស់ខ្ញុំ (ស្រីពីន) នៅផ្ទះលេខ២ ជំនួសតួអ្នកនាងខ្ញុង បងប្អូនចាំមើលផង តើសមត្ថភាពគាត់យ៉ាងណាដែរ?» ស្របពេលដែលអ្នកស្នេហាវិស័យកំប្លែង និងនិយមទស្សនារឿងកំប្លែងមួយនេះ កំពុងអ៊ុតមើលថាតើសមត្ថភាពរបស់តារាស្រីរូបនេះល្អយ៉ាងណាដែរ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]