ភ្នំពេញ៖ នេះពិតជារឿងគួរឱ្យកោតសរសើរចំពោះសកម្មភាពជាគំរូល្អក្នុងសង្គមរបស់ហាង The Asian Kitchen (T.A.K) ដែលជាហាងអាហារ​​ល្បីឈ្មោះខាងម្ហូបបែបចិន និងអាស៊ី គ្រប់គ្រងដោយសម្ព័ន្ធក្រុមហ៊ុន YINKOK FOOD CORP ដែលបានបន្តរៀបចំយុទ្ធនាការចែករំលែកអាហារនៃក្ដីស្រលាញ់ចំនួន ៥០០០ ប្រអប់ ដើម្បីបន្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្រាប់ឆ្នាំ២០២២។ ក្នុងសប្តាហ៍ទី៤ នៃខែមករានេះ The Asian Kitchen (T.A.K) បានចាប់ផ្តើមយុទ្ធនាការចែករំលែកអាហារនៃក្តីស្រលាញ់ ដោយនាំយកអាហារចំនួន ៣៨៥ ប្រអប់ ជូនដល់ក្រុមគ្រូពេទ្យកំពុងបម្រើការងារក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទី៤ ជូនដល់ប្រជាពលរដ្ឋ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា យុទ្ធនាការចែករំលែកអាហារនៃក្ដីស្រលាញ់នេះរបស់ហាង The Asian Kitchen (T.A.K) បានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ២០១១ បន្តមកដល់ឆ្នាំ២០២២ នេះ ដើម្បីជាការចូលរួមចំណែកបង្ហាញការអរគុណ និងផ្តល់កម្លាំងចិត្តចំពោះការលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់ក្រុមគ្រូពេទ្យជួរមុខ ក៏ដូចជាចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

កាន់តែគួរឱ្យចាប់អារម្មណ៍ផងដែរនោះ ទន្ទឹមគ្នានឹងយុទ្ធនាការចែករំលែកអាហារនៃក្តីស្រលាញ់ជូនដល់គ្រូពេទ្យជួរមុខ ដែលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩ នេះ សម្ព័ន្ធក្រុមហ៊ុន យីនកុកហ្វូដខប (YINKOK Food Corp) គឺជាក្រុមហ៊ុនគំរូមួយក្នុងសង្គម ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ជាច្រើន រួមមានការចែកអាហារជូនអ្នកខ្វះខាត ការឧបត្ថម្ភអាហារជូនដល់កងកម្លាំងមានសមត្ថកិច្ចក្នុងពេលមានគ្រោះទឹកជំនន់នៅកម្ពុជាកាលពីពេលកន្លងទៅ រួមទាំងការឧបត្ថម្ភអាហារដល់អង្គការកុមារកំព្រា និងអង្គការសប្បុរសធម៌ជាច្រើនទៀត។​

ជាមួយគ្នានេះ ក្រុមហ៊ុន យីនកុកហ្វូដខប (YINKOK Food Corp) ក៏តែងតែចូលរួមថែរក្សា និងសម្អាតបរិស្ថានយ៉ាងយកចិត្តទុកដាក់ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]