រាជធានីភ្នំពេញ៖ កីឡាការិនីជម្រើសជាតិប៉េតង់កម្ពុជា អ៊ុក ស្រីមុំ ត្រូវបានដំឡើងជាឧត្ដមសេនីយ៍ត្រី និងជានាយករងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នេះ។
ក្នុងនោះ បើតាមប្រសាសន៍របស់ សម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការដំឡើងឋានន្តរស័ក្តិ ដល់កីឡាករ កីឡាការិនី ក្នុងជួរមន្ដ្រីរាជការ ដើម្បីជាការលើកទឹកចិត្ត បន្ថែមលើជោគជ័យក្នុងការឈ្នះមេដាយមាសពិភពលោក ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីការទទួលបានជោគជ័យ ពីការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ២០២១កន្លងមក កីឡាការិនី អ៊ុក ស្រីមុំ បានទទួលការស្វាគមន៍ និងរង្វាន់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។ កីឡាការិនីរូបនេះ ប្រាប់សារពត៌មានថ្មីៗថា មុនចេញទៅប្រកួត ខ្លួនមានតួនាទីជាវីរៈសេនីយ៍ឯក (សក្ដិ៥) ហើយ លុះពេលបានប្រកួតឈ្នះមេដាយមាសពិភពលោកនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានដំឡើងឲ្យមួយសក្ដិទៀត ដើម្បីលើកទឹកចិត្តសម្រាប់ជ័យជម្នះរបស់កម្ពុជានេះ។ ការបំពាក់ឋានន្តរស័ក្តិ ជាឧត្ដមសេនីយ៍ត្រី បានធ្វើឡើងក្នុងកិច្ចប្រជុំ បូកសរុបការងារកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២២ របស់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ។
នាព្រឹកថ្ងៃទី៥ ខែមករា កន្លងទៅ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការដំឡើងឋានន្តរស័ក «មួយថ្នាក់»ទៀត ដល់កីឡាករ កីឡាការិនី ដែលបម្រើការងារក្នុងជួរមន្ត្រីរាជការនេះ ដើម្បីលើកទឹកចិត្តពួកគេ។ សម្ដេច បានបន្ថែមថា ការប្រកួតនៅឆាកអន្ដរជាតិ មិនមែនជាការប្រកួតផ្ទាល់ខ្លួនទេ តែគឺជាការប្រកួតតំណាងឲ្យកម្ពុជាទាំងមូល។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី៥ ខែមករា កន្លងទៅនេះ រាជរដ្ឋាភិបាល បានផ្ដល់ទឹកប្រាក់ចំនួន ៤០លានរៀល របស់ក្រសួងអប់រំ យុវជន និងកីឡា និងសម្តេចតេជោ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់សម្តេចចំនួន ១០,០០០ដុល្លារ ដល់កីឡាការិនី អ៊ុក ស្រីមុំ៕
ប្រភព៖ ថ្មីៗ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]