ចិន៖ តារាសម្តែង Anglea Baby និង Huang Xiaoming បានប្រកាសលែងលះគ្នា ក្រោយ​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​៦​ឆ្នាំ បាន​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​ពេល​បែក​គ្នា​ជា​សាធារណៈ​តែ​៤​ថ្ងៃ​មុន​ថ្ងៃ​ចូល​ឆ្នាំ ដោយបច្ចុប្បន្ននេះគឺជាព័ត៌មានក្តៅបំផុតផងដែរ។

គួររំលឹកផងដែរថា អ្នកទាំងពីរ បានរៀបចំពិធីមង្គលការដ៏ធំមួយនៅខែតុលា ឆ្នាំ ២០១៥ ។ បន្ទាប់ពីរយៈពេល ៤ ឆ្នាំដំបូងដែលផ្អែមល្ហែម និងសប្បាយរីករាយ គូស្នេហ៍មួយគូនេះបានបង្ហាញពីសញ្ញារកាំរកូស នៅឆ្នាំ ២០១៩ នៅពេលដែលពួកគេកម្រចែករំលែករូបភាព និងព័ត៌មានអំពីគ្នាទៅវិញទៅមកដូច្នេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយនោះទេ ដែលបានកើតរឿងសោកស្ដាយបែបនេះ  ដែលបានឃើញ កំពូលតារាសម្តែងស្រី ក្នុងវិស័យកម្សាន្តចិនដូចជា  Zhao LiYing និង Yang Mi បញ្ចប់អាពាហ៍ពិពាហ៍របស់ពួកគេ។

ថ្វីត្បិតតែយើងគ្រាន់តែជាអ្នកគាំទ្រ និងអ្នកខាងក្រៅក៏ដោយ ក៏វាមានការសោកស្ដាយខ្លាំងណាស់ដែរ នៅពេលដែលឃើញពួកគេបញ្ចប់ទំនាក់ទំនងរបស់ពួកគេ តាំងវ័យក្មេង ក្នុងរយៈពេលខ្លីបែបនេះ។

ប្រភព៖ kenh14.vn

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]