សៀមរាប៖ ថ្ងៃស្អែកនេះ តារាស្រីកូនកាត់ខ្មែរ-កូរ៉េវ័យ១៨ឆ្នាំ ស្រីស្អាត EE ដែលកំពុងត្រូវបានវិស័យ K-POP ដ៏ល្បីរបស់ប្រទេសកូរ៉េចាប់អារម្មណ៍លើរូបនាង នឹងត្រៀមបើកបង្ហាញខ្លួន​ និងក្បាច់រាំកូរ៉េរបស់នាងជាផ្លូវការនៅក្នុងកម្មវិធីតាំងពិព័រណ៍ផលិតកូរ៉េសុទ្ធ នៅខេត្តសៀមរាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះនៅក្នុងកម្មវិធីនេះក៏នឹងមានវត្តមានរបស់តារាចម្រៀង តារាសម្ដែង និងពិធីករល្បីៗជាច្រើនរូបទៀតផងដែរ ដែលបានអញ្ញើញចូលរួម ជាពិសេសគឺកញ្ញា EE ដែលជាម្ចាស់ប្រេន «EEw9» និងមានឱកាសថតរូបជុំគ្នាជាមួយអ្នកគាំទ្រ និងហ្វេនៗរបស់នាងយ៉ាងសប្បាយរីករាយផងដែរ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺលោកអ្នកនឹងបានទស្សនាក្បាច់រាំបែបកូរ៉េដ៏រស់រវើករបស់ស្រីស្អាត EE ផ្ទាល់ ព្រមទាំងមានការបញ្ចុះតម្លៃទៅលើគ្រប់មុខទំនិញពី ២០% ទៅ ៥០% ទៀតផង។ 

កម្មវិធីតាំងពិព័រណ៍ផលិតផលមកពីប្រទេសកូរ៉េ នឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នេះ នៅឯផ្សារទំនើប «ហេរីថេក» ក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីវេលម៉ោង ១១៖៣០នាទីថ្ងៃត្រង់ ដល់ម៉ោង ៨៖០០នាទីយប់។  

គួរឱ្យដឹងផងដែរថា តារាកូនកាត់ខ្មែរ-កូរ៉េ វ័យ១៨ឆ្នាំ កញ្ញា EE បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដែលជាទឹកដីកំណើតរបស់ខ្លួន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ បន្ទាប់ពីបានចេញទៅបំពេញការងារសិល្បៈ នៅប្រទេសកូរ៉េអស់រយៈពេលជាច្រើនថ្ងៃកន្លងមក។

ទន្ទឹមជាមួយគ្នានេះដែរ មហាជន និងអ្នកគាំទ្រក៏បានលើកឡើងផងដែរថា ប្រសិនបើតារាវ័យក្មេងរបស់កម្ពុជា កញ្ញា EE អាចចូលជាសមាជិក K-POP នាពេលខាងមុខនោះបានមែន នាងនឹងក្លាយជាក្មេងស្រីទី១របស់កម្ពុជា ដែលចូលក្នុងវិស័យចម្រៀង K-POP ដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េ

គួរបញ្ជាក់ថា បច្ចុប្បន្ននេះស្រីស្អាត EE មិនត្រឹមតែមានទេពកោសល្យនៅក្នុងវិស័យសិល្បៈចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែនាងក៏អ្នកជំនួញវ័យក្មេងដែលមានប្រេនក្រុមហ៊ុន Cosmtic ផ្ទាល់ខ្លួនដែលមានឈ្មោះថា «EE BLACK9» ដែលជាក្រុមហ៊ុននាំចូលផលិតផលពីរោងចក្រខ្នាតយក្សរបស់ប្រទេសកូរ៉េផ្ទាល់ទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]