ចិន៖ ថ្វីត្បិតតែមានកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យសិល្បៈ តែមិនមែនសុទ្ធមានជីវិតរស់នៅឯកជន យ៉ាងស្រស់បំព្រងឡើយ ជាក់ស្ដែង ដូចជាតារាប្រុសស្រីល្បីៗមួយចំនួន ដែលកំពុងជួបរឿងបែ.កបា.ក់ចំណងគ្រួសារ រហូតប្រកាសលែងលះគ្នា ជាបន្តបន្ទាប់។
យ៉ាងណាមិញ ថ្មីៗនេះ តារាស្រីល្បី Angelababy និង ស្វាមីរបស់នាង លោក Huang Xiaoming ក៏បានបង្កភាពភ្ញាក់ផ្អើល ពេញបណ្ដាញសង្គម ជាមួយនឹងដំណឹងលែងលះគ្នា ជាផ្លូវការ ព្រមទាំងបានអរគុណចំពោះគ្នាទៅវិញទៅមក ក្នុងរយៈពេលដែលបានសាងគ្រួសារជាមួយគ្នា ប៉ុន្មានឆ្នាំមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រៅពីដំណឹងដ៏គួរឲ្យសោកស្ដាយ ពីការបែ.កបា.ក់ របស់ប្ដីប្រពន្ធអ្នកទាំងពីរនេះ ក៏បានធ្វើឲ្យហ្វេនៗមានការរំឮកទៅដល់តារាស្រីល្បីលំដាប់កំពូល ក្នុងសិល្បៈកម្សាន្ត ដែលមានដូចជា Yang Mi និង Zhao Liying ដោយអ្នកទាំងពីររូបនេះ ក៏មានជីវីតរៀបការបែ.កបា.ក់គ្នាមិនខុសពី Angelababy នោះឡើយ និងបានបន្សល់ទុកចំណងកូនម្នាក់មួយរៀងៗខ្លួន ខណៈដែល Yang Mi បានប្រកាសលែងលះ ជាមួយអតីតស្វាមី កាលពីឆ្នាំ ២០១៨ ចំណេកឯ Zhao Liying បានប្រកាសលែងលះ កាលពីឆ្នាំ ២០២១ កន្លងទៅ៕
សូមទស្សនារូបភាពខាងក្រោម៖
១. Angelababy
២. Zhao Liying
៣. Yang Mi
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]