ភ្នំពេញ៖ ស្វាគមន៍បវេស្សនកាលថ្មី ឆ្នាំសិក្សាថ្មី អបអរសិស្សានុសិស្សដែលទើបប្រឡងជាប់ថ្មីៗ និងស្វាគមន៍ Galaxy Tab A8 ស៊េរីថ្មីឆ្នាំ 2022 ផងដែរ។ ដើម្បីឱ្យការសិក្សារបស់កូនៗកាន់តែមានភាពងាយស្រួល និងដើម្បីឱ្យការកម្សាន្តកាន់តែរីករាយអស្ចារ្យ Galaxy Tab A8 ជាជម្រើសថេប្លេតដ៏ល្អឥតខ្ចោះ ដែលមិនអាចមើលរំលងបាន។

បើនិយាយពីការសិក្សាវិញ Galaxy Tab A8 ស៊េរីឆ្នាំ 2022 នេះអាចជួយបានច្រើនជាមួយនឹងអេក្រង់ធំ ភ្លឺច្បាស់ត្រជាក់ភ្នែក មើលយូរមិនធ្វើឱ្យឈឺភ្នែក ថ្មកាន់បានយូរ ដើរលឿន មិនទាក់រអាក់រអួល សំឡេងច្បាស់ ប្រើធន់ ហើយមានតម្លៃសមរម្យបំផុតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Galaxy Tab A8 ស៊េរីថ្មី ឆ្នាំ 2022 

អត់ជឿមែនទេ? អ៊ីចឹងកុំទាន់ជឿ យើងមកមើលលក្ខណៈពិសេស និងអស្ចារ្យ ដែលធ្វើឱ្យលោកអ្នកមិនអស់ចិត្តថាក្រុមហ៊ុន សាមសុង ហ៊ានផលិតចេញមកលក់ឱ្យអតិថិជនប្រើប្រាស់បែបនេះ។ និយាយឱ្យស្មោះទៅជាមួយនឹង Specs បែបនេះ ផលិតផលក្រុមហ៊ុនផ្សេងប្រាកដជាមិនអាចទៅរួចនោះទេ បើអាចក៏គុណភាពខុសគ្នាដែរ។ ចំពោះ Galaxy Tab A8 ស៊េរីថ្មី ឆ្នាំ 2022 នេះ គឺត្រូវបានដុសខាត់ រចនាឡើង និងបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើនដូចជា៖ 

* អេក្រង់ដ៏ធំទំហំ 10.5 អ៊ីញ មើលមេរៀន និងមើលវីដេអូកម្សាន្តបានយ៉ាងច្បាស់ ត្រជាក់ភ្នែកតែម្តង។

* ឧបករណ៍បំពងសំឡេង 4គ្រាប់ (Quad Speaker Dolby Atmos) ដែលបញ្ចេញសំឡេងដ៏ច្បាស់ពិរោះរន្តំ។  

* ទំហំថ្មធំ 7,040mAh ប្រើបានពេញមួយថ្ងៃមិនខ្ចីខ្វល់ពីឆ្នាំងសាក (Adaptor) ឡើយ។

* ទំហំផ្ទុក RAM 4GB / ROM 64GB និងអាចបន្ថែមមេម៉ូរីកាតបានរហូតដល់ 1TB។

Galaxy Tab A8 ស៊េរីថ្មី ឆ្នាំ 2022 

ហើយបើលក្ខណៈពិសេសល្អម្ល៉ឹងៗ តម្លៃប្រាកដជាមិនធម្មតាទេមើលទៅនោះ។ ប្រាប់ហើយតើថា ក្រុមហ៊ុន សាមសុង ផ្តល់ជូននូវភាពអស្ចារ្យដែលមិនធ្លាប់មានជូនអតិថិជនទាំងអស់។ សម្រាប់តម្លៃវិញគឺ Galaxy Tab A8 RAM 3GB / ROM 32GB តម្លៃ $299 ខណៈដែល Galaxy Tab A8 RAM 4GB / ROM 64GB តម្លៃ $329 តែប៉ុណ្ណោះ។

យ៉ាងណាដែរប៉ុណ្ណឹង! ប្រញាប់ទិញជូនកូនៗ ទិញជូនមនុស្សជាទីស្រឡាញ់ ទិញជូនអ្នកមានគុណ ឬទិញសម្រាប់ខ្លួនឯងក៏រឹតតែប្រសើរ។ គិតមើល យកមកសម្រាប់សិក្សាក៏បាន ធ្វើការផងក៏បាន និងការកម្សាន្តផងក៏បាន និយាយទៅជីវិតប្រាកដជាមានន័យណាស់ជាតិនេះ៕

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]