ថៃ៖ ជំងឺប៉េស្តជ្រូកអាហ្រ្វិក កំពុងតែរីករាលដាល ពាសពេញប្រទេសថៃ។ រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសនេះ បាននិយាយថា ជំងឺនេះបានឆ្លងដល់កសិដ្ឋានចិញ្ចឹមជ្រូក និងកន្លែងសត្តឃាតនៅក្នុងខេត្តចំនួន ១៣ របស់ប្រទេសថៃ នៅភាគកណ្តាល ភាគឦសាន និងភាគខាងត្បូងប្រទេសថៃ។ កសិដ្ឋានដែលមានមេរោគ និងបរិវេណ ប្រាំគីឡូម៉ែត្រជុំវិញ ឥឡូវនេះត្រូវបានប្រកាសថាជាតំបន់រីករាលដាល។

ខេត្តទាំងនេះមានកសិដ្ឋានចិញ្ចឹមជ្រូក ឬកន្លែងសត្តឃាតដែលត្រូវបានឆ្លងជំងឺ មានដូចជា៖ បាងកក, ខេត្ត Suphan Buri, ខេត្ត Phang Nga, ខេត្ត Nakhon Si Thammarat, ខេត្ត Chumphon, ខេត្ត Maha Sarakham, ខេត្ត Mae Hong Son, ខេត្ត​ Si Sa Ket, ខេត្ត​ Khon Kaen, ខេត្ត​ Prachuap Khiri Khan, ខេត្ត Buri Ram, ខេត្តNong Bua Lamphu និង ខេត្តNakhon Pathom។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មន្ត្រីបសុសត្វបាននិយាយថា ការធ្វើតេស្តរកគ្រុនក្តៅ ប្រហែលជាមិនតែងតែរកឃើញជំងឺនេះទេ ព្រោះជ្រូកដែលឆ្លងមេរោគនេះ តែងតែស្លាប់ភ្លាមៗបន្ទាប់ពីពួកវាឆ្លង។

ជាមួយគ្នានេះ នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ នាយកដ្ឋាននឹងទទួលបានដំបូន្មានពីប្រទេសចិន និងវៀតណាម ពីដំណោះស្រាយជាមួយជំងឺប៉េស្តជ្រូកអាហ្រ្វិក ខណៈដែលប្រទេសពីរនេះ ធ្លាប់បានកម្ចាត់ជំងឺនេះ កាលពីមុនមក៕

រូបភាព ជ្រូក
រូបភាព ជ្រូក
រូបភាព ជ្រូក
រូបភាព ជ្រូក

ប្រភព៖ Thaiger

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]