ម៉ានីល៖ ក្រុមមន្ត្រីបាននិយាយនៅថ្ងៃសុក្រ (ទី ២៨ មករា) ថា ប្រទេសហ្វីលីពីននឹងបើកឡើងវិញសម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញនៅថ្ងៃទី ១០ ខែកុម្ភៈ ហើយនឹងលុបចោលលក្ខខណ្ឌតម្រូវឱ្យនៅដាច់ដោយឡែកពីគេ នេះត្រូវបានដឹងថា វាជិតពីរឆ្នាំហើយ បន្ទាប់ពីបិទព្រំដែនរបស់ខ្លួនដើម្បីទប់ស្កាត់វីរុសនេះ។

យ៉ាងណាមិញ ប្រតិបត្តិការមួយនេះ ភ្ញៀរទេសចរណ៍ អាចធ្វើដំណើរ នៅទូទាំងប្រជុំកោះដែលល្បីល្បាញដោយសារឆ្នេរសមុទ្រ និងកន្លែងមុជទឹក ជាច្រើនផ្សេងទៀត ដែលគេត្រូវបានដឹងថា ប្រទេសមួយនេះ សំបូរទៅដោយកោះ ស្អាតៗជាច្រើនកន្លែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីប្រកាសកាលពីថ្ងៃសុក្រ អនុញ្ញាតឱ្យមានការធ្វើដំណើរឡើងវិញដោយគ្មានទិដ្ឋាការសម្រាប់ការទស្សនារយៈពេលខ្លីដោយជនជាតិមកពីប្រទេសចំនួន ១៥៧ ដែលនឹងមានដំណើរកម្សាន្តររីករាយ នឹងការចូលប្រទេសហ្វីលីពីន គ្រាន់តែតម្រូវ អ្នកទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ និងមានលិខិតបញ្ជាក់ អវិជ្ជមានសម្រាប់កូវីដ១៩  មុនពេលហោះហើរទៅកាន់ប្រទេសហ្វីលីពីនតែប៉ុណ្ណោះ៕

ប្រភព៖ channelnewsasia

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]