រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមប្រភពសារព័ត៌មានក្នុងស្រុក Fresh News បានបញ្ជាក់ថាលោកអ្នកឧកញ៉ា សុខ គង់ មហាសេដ្ឋីមានលុយវាល់លាន និងមានឈ្មោះល្បីប្រចាំស្រុកខ្មែរ ព្រមទាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសូគីម៉ិច អ៉ិនវេសមេនគ្រុប បានបញ្ជាក់ឲ្យដឹងថា លោកចង់លក់សណ្ឋាគារសុខាភ្នំពេញ និងដីនៅតំបន់ជ្រោយចង្វារ ក្នុងតម្លៃ១៥០០លានដុល្លារ ដើម្បីយកទៅវិនិយោគបន្ថែមនៅរមណីយដ្ឋានបូកគោ និងសងបំណុលគេខ្លះ។
សូមរំលឹកផងដែរថា សណ្ឋាគារសុខាភ្នំពេញ គឺជាសណ្ឋាគារលំដាប់ផ្កាយប្រាំដ៏ប្រណីត មានទីតាំងនៅខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ដោយគេអាចមើលឃើញសណ្ឋាគារដ៏ធំមួយនេះឃើញយ៉ាងស្អាតពីខាងមុខព្រះបរមរាជវាំង៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖: គេហទំព័រហ្វេសប៊ុក Fresh New
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]