ទំពាំងបាយជូរខ្មៅ មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែផ្លែឈើមួយប្រភេទនេះ ក៏ផ្ដល់អត្ថប្រយោជន៍សម្បូរបែបដល់សុខភាព និងសម្រស់របស់យើងផងដែរ។ ពិតណាស់ ទំពាំងបាយជូរខ្មៅជាប្រភពនៃសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ព្រមទាំងផ្ទុកទៅដោយវីតាមីនA, B6, B12, C, E, ប៉ូតាស្យូម ជាតិដែក ម៉ាញ៉េស្យូម និងជាតិសរសៃ ដែលចាំបាច់បំផុតចំពោះរាងកាយ។
១. ប្រឆាំងនឹងជំងឺបេះដូង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទំពាំងបាយជូរខ្មៅផ្ទុកបរិមាណដ៏ច្រើននៃសារធាតុResveratrol និង quercetin ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺក្រិនសរសៃឈាមបេះដូង ព្រមទាំងការពារប្រឆាំងនឹងការបំផ្លាញ ដែលបណ្ដាលមកពីកម្រិតខ្ពស់នៃកូលេស្តេរ៉ូលមិនល្អនៅក្នុងចរន្តឈាមបានយ៉ាងល្អ។
២. ជួយគ្រប់គ្រងការប្រែប្រួលអារម្មណ៍ និងអាការៈឈឺក្បាល
ប្រសិនបើស្រីៗយើងតែងប្រឈមនឹងរោគសញ្ញាមុនពេលមករដូវ (PMS) ដូចជាប្រែប្រួលអារម្មណ៍ និងឈឺក្បាល ទំពាំងបាយជូរខ្មៅអាចដោះស្រាយបញ្ហាទាំងនេះបានយ៉ាងមានប្រសិទ្ធភាព។ សារជាតិRiboflavin នៅក្នុងទំពាំងបាយជូរខ្មៅ មានអត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះអ្នកដែលជួបប្រទះអាការៈឈឺក្បាល ឬឈឺក្បាលប្រកាំងជាញឹកញាប់។
៣. ប្រឆាំងនឹងជំងឺមហារីក
យោងតាមការសិក្សាជាច្រើនបានបង្ហាញថា សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសារធាតុCarotenoids ដែលមាននៅក្នុងទំពាំងបាយជូរខ្មៅ អាចការពារការផលិតរ៉ាឌីកាល់សេរី ដែលបង្កឲ្យកើតជំងឺមហារីក។ ដូច្នេះហើយ ទំពាំងបាយជូរខ្មៅអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកមួយចំនួន ដោយសារតែមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសារធាតុCarotenoids។
៤. ល្អចំពោះស្បែក និងសក់
ទន្ទឹមនឹងនេះ ទំពាំងបាយជូរខ្មៅក៏ផ្ទុកប្រេងគ្រាប់ទំពាំងបាយជូរ ជាប្រភពនៃសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងវីតាមីនE ដែលអាចជួយថែទាំសុខភាពស្បែកក្បាល ដោយបង្កើនចរាចរឈាម ការពារសក់ជ្រុះ និងបែកចុង ព្រមទាំងបញ្ហាសក់ស្កូវមុនវ័យ។ ប្រេងនេះក៏ជួយជំរុញការលូតលាស់នៃសក់ និងមានប្រសិទ្ធភាពចំពោះអ្នកដែលប្រឈមនឹងបញ្ហាជ្រុះសក់ថែមទៀតផង។
៥. គាំទ្រដល់សុខភាពឆ្អឹង
បន្ថែមពីនេះ ទំពាំងបាយជូរខ្មៅក៏ផ្ទុកវីតាមីនK ដែលជួយទ្រទ្រង់សុខភាពឆ្អឹង។ យោងតាមការសិក្សាមួយបានបង្ហាញថា ស្រីៗដែលខ្វះវីតាមីនK ប្រឈមនឹងហានិភ័យខ្ពស់នៃការបាក់ឆ្អឹងត្រគាក។ ហេតុនេះហើយ ស្រីៗយើងគប្បីញ៉ាំទំពាំងបាយជូរខ្មៅឲ្យបានច្រើន ទើបជាការប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]