ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះការប្រកួតប្រជែងនៅលើទីផ្សារកាន់តែខ្លាំង ធ្វើឲ្យក្រុមហ៊ុន Ma Tey Brand បានស្ទុះជំហានគួរអោយកត់សម្គាល់នៅលើទីផ្សារអនឡាញ រហូតមានឱកាសបានចែករង្វាន់មាសពេជ្រជាច្រើនរង្វាន់ ដល់តំណាងចែកចាយឆ្នើមរាប់រយនាក់ ដែលកម្មវិធីប្រព្រឹត្តឡើងយ៉ាងអធិកអធម នាថ្ងៃទី២៧ ខែមករា ទីតាំងនៅទន្លេបាសាក់២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រីអគ្គនាយិកាមានមតិចូលរួមនឹងសំណេះសំណាលជាមួយសមាជិក និងបានចែកលិខិតសរសើរដល់តំណាងចែកចាយឆ្នើមប្រចាំឆ្នាំ។ មិនតែប៉ុណ្ណោះ នៅក្នុងកម្មវិធីក៏បានចែករង្វាន់ជា មាសសុទ្ធ និងខ្សែកពេជ្រ ដល់តណាងចែកចាយឆ្នើមផងដែរ។ ជាក់ស្តែងនៅក្នុងកម្មវិធីក៏មានការចូលរួមពីតារាកិត្តិយស គឺកញ្ញា ហុិន ចាន់នីរ័ត្ន ដែលបានចូលរួមជាតារាកិត្តិយស និងបានចូលរួមចាប់ឆ្នោតផ្តល់សំណាងដល់តំណាងចែកចាយ។
គួរសង្កេតឃើញដែរថា ក្រុមហ៊ុន Ma Tey មានសក្កដានុពលយ៉ាងខ្លាំងក្រៃលែង និងកាត់ចំណែកទីផ្សារយ៉ាងធំធេងលើផលិតផលគ្រឿងសម្អាង ដែលក្រុមហ៊ុននេះផ្ដោតលើគុណភាព និងសុវត្ថិភាពជូនអ្នកប្រើប្រាស់ជាចំបងដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ អតិថិជនយ៉ាងមានភាពវ័យឆ្លាត ។
ជាងនេះទៅទៀត ក្រុមហ៊ុនមួយនេះមានមហិច្ឆតាយ៉ាងខ្ពស់ គឺវាយលុកទីផ្សារក្រៅប្រទេសឲ្យបានឆាប់រហ័សជាទីបំផុតតាមដែលអាចធ្វើបាន មុនឆ្នាំ២០២៣ខាងមុខនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]