ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ «ដើមផ្កាអង្គាសីល» ត្រូវដាក់លក់ព្រោងព្រាតតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ មុនថ្ងៃចូលឆ្នាំចិន និងវៀតណាមមកដល់។ ក្នុងឆ្នាំនេះ អាជីវករមួយចំនួនហាក់បារម្ភពីការលក់ដើមផ្កាអង្គាសីលថយចុះ ខណៈអ្នកទិញមិនសូវអ៊ូអរដូចឆ្នាំមុនៗឡើយ។

ដោយឡែក យោងតាមសម្តី អ្នកស្រី ពេជ្រ ធារី អាជីវករលក់ផ្កានៅជិតវត្តសំពៅមាស បានបញ្ជាក់ប្រាប់ថា អ្នកស្រីប្រកបរបរលក់ផ្កាអង្គាសីលតាមរដូវនៅទីតាំងខាងលើនេះជាង៧ឆ្នាំហើយ។ អ្នកស្រី បានលើកឡើងថា ក្នុងឆ្នាំនេះផ្កាអង្គាសីលដែលអ្នកស្រីទិញបានយកមកពីខេត្តពោធិ៍សាត់ និងប្រទេសវៀតណាម។  អ្នកស្រីលើកឡើងថា ចំពោះផ្កានាំមកពីខេត្តពោធិ៍សាត់ តម្លៃប្រហាក់ប្រហែលឆ្នាំមុន ប៉ុន្ដែផ្កានាំចូលមកពីក្រៅប្រទេសថ្លៃកើនប្រមាណ ១០ទៅ២០ដុល្លារក្នុងមួយដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីលើនេះ អាជីវកររូបនេះ បានបញ្ជាក់ថា អ្នកស្រីកាត់បន្ថយចំនួនផ្កាដែលត្រូវទិញចូល ព្រោះមិនហ៊ានចំណាយដូចឆ្នាំមុន ដោយបារម្ភគ្មានអតិថិជនច្រើនដូចរាល់ឆ្នាំ ដោយអ្នកស្រីបាននិយាយថា៖

   អ្នកស្រី ពេជ្រ ធារី អាជីវករលក់ផ្កានៅជិតវត្តសំពៅមាស  

ក្រៅពីនេះ អ្នកស្រី ឆែម មុំ អាជីវករលក់ផ្កាអង្គាសីលនៅមុខវត្តទឹកថ្លាក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ឆ្នាំនេះអ្នកស្រីនៅតែបន្តលក់ផ្កាអង្គាសីលដែលទិញពីខេត្តពោធិ៍សាត់ដូចរាល់ឆ្នាំ ប៉ុន្ដែអ្នកស្រីទិញផ្កាមកលក់តិចជាងឆ្នាំមុនៗ។ ទន្ទឹមគ្នានេះ អ្នកស្រីកំពុងបារម្ភថា ផ្ការបស់អ្នកស្រី អាចនឹងពិបាកលក់ដោយសារចលនានៃការទិញផ្ការបស់អតិថិជននៅស្ងាត់នៅឡើយ ដោយអ្នកស្រីបញ្ជាក់ថា៖

  អ្នកស្រី ឆែម មុំ អាជីវករលក់ផ្កាអង្គាសីលនៅមុខវត្តទឹកថ្  

ជាចុងក្រោយ ខុសពីអាជីវករពីររូបខាងលើ អ្នកស្រី គឹមលី អ្នកលក់ផ្កានៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីបានលើកឡើងថា ឆ្នាំនេះកន្លែងលក់របស់អ្នកស្រីលក់ដាច់ជាងឆ្នាំកន្លងទៅ ព្រោះកន្លែងអ្នកស្រី លក់ដាច់ខ្លាំង លើប្រភេទផ្កាអង្គាសីលដាក់ក្នុងផើងដែលនាំចូលពីវៀតណាម។ អ្នកស្រី បានបញ្ជាក់ថា ផ្កាមានផើង ងាយស្រួលតាំង អាចរក្សាទុក និងផ្ការីកបានយូរ ជាពិសេសអាចទុកដល់ឆ្នាំក្រោយៗបាន ទើបគេនិយមទិញ ដោយអ្នកស្រីបាននិយាយថា៖

   អ្នកស្រី គឹមលី អ្នកលក់ផ្កានៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី 

ប្រភព៖ ថ្មីថ្មី២៥

សូមចូលទស្សនារូបភាពខាងក្រោម៖

ដើមផ្ការអង្គាសីល (រូបតំណាង)
អ្នកលក់ដើមផ្ការអង្គាសីល (រូបតំណាង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]