កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ តារាសម្តែង Park Yoo Hwan ត្រូវបានចាប់ខ្លួនពីបទជក់កញ្ឆា។ ការប្រើប្រាស់កញ្ឆាគឺខុសច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង ទោះបីជាស្របច្បាប់នៅក្នុងប្រទេសលោកខាងលិចជាច្រើនទៀតក៏ដោយ។ ប្រសិនបើពលរដ្ឋកូរ៉េម្នាក់ត្រូវបានគេចាប់បានទាំងនាំយកកញ្ឆាទៅកូរ៉េខាងត្បូង ឬជក់វាទាំងក្នុង ឬក្រៅកូរ៉េខាងត្បូង ពួកគេអាចត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសហព័ន្ធ។

ចំពោះ តារាសម្តែងប្រុស Park Yoo Hwan ស្ថិត​ក្រោម​ការ​សង្ស័យ​ថា​បាន​ទៅ​ប្រទេស​ថៃ​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២០ ហើយ​បាន​ជក់​កញ្ឆា ​ជុំ​គ្នា​ជាមួយ​មិត្តភ័ក្តិ ២ នាក់​ផ្សេង​ទៀត​នៅ​ភោជនីយដ្ឋាន​មួយ។ ការស៊ើបអង្កេតរបស់ប៉ូលីស បានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។ ការស៊ើបអង្កេតរបស់ប៉ូលីសបានបញ្ចប់នាពេលថ្មីៗនេះ ហើយតារាសម្តែង Park Yoo Hwan បានសារភាពចំពោះការចោទប្រកាន់ទាំងអស់ដែលនាំទៅដល់ការចាប់ខ្លួនរូបលោក។សូមជម្រាបផងដែរថា Park Yoo Hwan បានសម្តែងក្នុងរឿងភាគជាច្រើនដូចជា She Was Pretty, I Need Romance 3 និង 1000 Days Promise លោកក៏ត្រូវបានគេស្គាល់ថាជាប្អូនប្រុសរបស់ Park Yoochun ផងដែរ។ Park Yoochun បានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមចម្រៀង TVXQ ហើយបានចាកចេញពីក្រុមទៅបង្កើត JYJ ហើយក្រោយមកបានល្បីល្បាញដោយសារការចោទប្រកាន់ជាច្រើនពីបទគ្រឿងញៀនខុសច្បាប់ និងការប្រើប្រាស់កញ្ឆា។ ដំណឹងរបស់ Park Yoo Hwan ត្រូវបានចោទប្រកាន់ពីបទជក់កញ្ឆាបានធ្វើឱ្យមានការអត្ថាធិប្បាយបែបចំអកពីសាធារណជនអំពីបងប្អូនដូចជា ស្លឹកជ្រុះមិនឆ្ងាយពីគល់ បងយ៉ាងម៉េចប្អូនអញ្ចឹង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Park Yoo Hwan
Park Yoo Hwan
Park Yoo Hwan
Park Yoo Hwan

ប្រភព៖ koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]