ហុងកុង៖ តារាសម្ដែង និងជាតារាបង្ហាញម៉ូដហុងកុង Angelababy បានលែងលះជាមួយស្វាមី ដែលធ្លាប់រួមរស់នៅជាមួយគ្នា អស់រយៈពេលប្រាំពីរឆ្នាំ ដែលជាតារាសម្តែងចិនដីគោក Huang Xiaoming ដែលជាអតីតគូស្នេហ៍បានប្រកាសរួមគ្នាពីការចែកផ្លូវគ្នា កាលពីថ្ងៃសុក្រ។
តារាសម្តែងស្រី Angelababy វ័យ ៣២ឆ្នាំ ដែលមានឈ្មោះពិតថា Angela Yeung Wing បាននិយាយ នៅក្នុងសារខ្លីមួយនៅលើបណ្តាញសង្គមថា គូស្នេហ៍មួយគូនេះបានបែកបាក់គ្នា។លោក Huang តារាសម្តែងប្រុស វ័យ៤៤ ឆ្នាំ បានបង្ហោះសារដូចគ្នានៅលើបណ្តាញសង្គម Weibo ថា៖ «អរគុណសម្រាប់អ្វីគ្រប់យ៉ាងនាពេលកន្លងមក។ យើងនឹងនៅតែជាគ្រួសារនៅថ្ងៃអនាគត»។គូស្នេហ៍តារាល្បីមួយគូក្នុងប្រទេសចិន អ្នកទាំងពីរបានប្ដេជ្ញាចិញ្ចឹមកូនប្រុសអាយុប្រាំឆ្នាំជាមួយគ្នា នេះបើតាមការបញ្ជាក់ពីស្ទូឌីយ៉ូ របស់លោក Huang។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Huang Xiaoming និងអ្នកនាង Angelababy បានសម្រេចចិត្តផ្លូវគ្នា ដោយសន្តិវិធី និងបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកគេ។ ពួកគេបានបញ្ចប់នីតិវិធីលែងលះនាពេលថ្មីៗនេះរួចមកហើយ ហើយនឹងចិញ្ចឹមកូនរបស់ពួកគេជាមួយគ្នានាពេលអនាគត។
តាមប្រភពព័ត៍មាន បាននិយាយថា ទាំងលោកHuang និងអ្នកនាង Angelababy នឹងមិនឆ្លើយតបទៅនឹងការសាកសួរបន្ថែមអំពីការលែងលះរបស់ពួកគេក្នុងគោលបំណង «ការពារកិត្តិយសក្រុមគ្រួសារនៃភាគីទាំងពីរ និងជៀសវាងការរំខានដល់សាធារណជន»។
ក្នុងនោះ ពួកគេក៏បានព្រមានប្រឆាំងនឹងការបង្កើត និងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមផងដែរ។អតីតគូស្នេហ៍ ត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមទំនាក់ទំនងស្នេហារបស់ពួកគេកាលពីជាងមួយទសវត្សរ៍មុន ហើយបានរៀបការ ក្នុងឆ្នាំ២០១៥។ ចំណងអាពាហ៍ពិពាហ៍ស្នេហាររបស់ពួកគេ បានបន្សល់នូវកូនប្រុសម្នាក់ ត្រូវបានគេហៅថា Little Sponge កើតនៅឆ្នាំ ២០១៧៕





ប្រភព៖ SCMP
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]