រាជធានីភ្នំពេញ÷ កាលពីពេលថ្មីៗកន្លងទៅនេះ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់សាខារាជធានីភ្នំពេញ ដោយសហការជាមួយមន្រ្តី នៃនាយកដ្ឋានមន្ទីរពិសោធន៍ និងមន្រ្តី នៃមន្ទីរពាណិជ្ជកម្មរាជធានី បាននាំយករថយន្តពិសោនធន៍ចល័តផ្នែកម្ហូបអាហារបន្តចុះចុះត្រួតពិនិត្យនូវគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទក្នុងភូមិសាស្រ្តរាជធានីមុនឱកាសបុណ្យប្រពៃណីចិន-វៀតណាមមកដល់ ។
យ៉ាងណាមិញ យោងទៅតាមលទ្ធផលវិភាគ មន្រ្តីជំនាញបានរកឃើញមិនមានអនុលោមភាព(មានដាក់សារធាតុហាមឃាត់) លើមឹកបកធំចំនួន ៦៨គីឡូក្រាម និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៤១.៩៥គីឡូក្រាម។ ហើយទំនិញទាំងអស់ត្រូវបានដកហូតមករក្សារទុកដើម្បីធ្វើការកម្ទេចចោល និងពិន័យដល់ម្ចាស់ទំនិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន ព្រមទាំងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់មុននឹងទិញគ្រឿងសមុទ្រយកទៅពិសា ដើម្បីបង្ការហានិភ័យដោយយថាហេតុ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]