ខណៈការឆ្លងនៃវីរុសអូមីក្រុង ចាប់ផ្ដើមស្រកចុះនៅក្នុងតំបន់ខ្លះនៃសហរដ្ឋអាមេរិក អ្នកវិទ្យាសាស្ត្រសង្កេតឃើញថាមានការប្រែប្រួលនៃមេរោគឆ្លងផ្សេងទៀតដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅតំបន់អាស៊ី និងអឺរ៉ុប។ វីរុសបំប្លែងនេះ ត្រូវបានគេហៅថាជាផ្លូវការថា វីរុសអូមីក្រុងបំប្លែង BA.2។
តើវីរុសអូមីក្រុង BA.2 ជាអ្វី?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវេជ្ជបណ្ឌិតសាស្ត្រាចារ្យ Emma Hodcroft ឯកទេសខាងរោគរាតត្បាតនៅសាកលវិទ្យាល័យ Bern នៃប្រទេសស្វីស បានឲ្យដឹងថា៖ «យើងអាចគិតថាវីរុសអូមីក្រុងបំប្លែង BA.2 ជាបងប្អូនបង្កើនរបស់ BA.1។ វីរុសទាំង២ នេះមានការបម្រែបម្រួលស្រដៀងគ្នាច្រើនប្រហែល ៣០ប្រភេទ ឬច្រើនជាងនេះ ប៉ុន្តែវីរុសទាំងនេះក៏មានភាពបម្រែបម្រួលពិសេសជាច្រើនទៀតផងដែរ»។
កាលពីខែវិច្ឆិកាឆ្នាំទៅនេះ នៅពេលអ្នកវិទ្យាសាស្ត្រនៅអាហ្វ្រិកខាងត្បូង និងបូតស្វាណាបានរកឃើញវីរុសអូមីក្រុង ពួកគេមិនបានរកឃើញតែមួយប្រភេទនោះទេ គឺសរុប ៣ប្រភេទ (BA.1, BA.2, និង BA.3) ដោយក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Edingburgh។ តាំងពីដើមមកវីរុស BA.1 មានភាពរាលដាលលឿនជាងប្រភេទ BA.2 និង BA.3។
តើវីរុសអូមីក្រុងបំប្លែង BA.2 អាចឆ្លងបានដូច BA.1 ដែរឬទេ?
ច្រើនសប្ដាហ៍កន្លងទៅនេះ វីរុសអូមីក្រុង BA.2 បានចាប់ផ្ដើមធ្វើឲ្យអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើល ដោយសារនៅក្នុងប្រទេសមួយចំនួនមានករណីវិជ្ជមានវីរុសអូមីក្រុង BA.2 កើនឡើងច្រើន។ បច្ចុប្បន្ន ស្របពេលដែលករណីវិជ្ជមានជំងឺកូវីដចាប់ផ្ដើមធ្លាក់ចុះ ប្រទេសដាណឺម៉ាកកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសអូមីក្រុងបំប្លែង BA.2 ម្ដង។
ចាប់តាំងពីសប្ដាហ៍ទី២ ខែមករា នេះមក វីរុសអូមីក្រុងបំប្លែង BA.2 បានបណ្ដាលឲ្យមានករណីវិជ្ជមានច្រើនជាង ៥០% នេះបើតាមការឲ្យដឹងពីវិទ្យាស្ថាន Statens Serum Institut នៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក។ យ៉ាងណាមិញ វីរុសអូមីក្រុងបំប្លែង BA.2 ក៏កំពុងរីករាលដាលក្នុងល្បឿនយ៉ាងលឿននៅក្នុងប្រទេសអង់គ្លេស និងអាល្លឺម៉ង់ ដែលបង្កឲ្យមានករណីវិជ្ជមានយ៉ាងហោចណាស់ ៥% នៃករណីសរុបក្នុងប្រទេសទាំងពីរ។
តើវីរុសអូមីក្រុងបំប្លែង BA.2 គ្រោះថ្នាក់ជាង BA.1?
ការសិក្សាជាច្រើនបានបង្ហាញថា វីរុសប្រភេទ BA.1 គ្មានហានិភ័យខ្ពស់បង្កឲ្យយើងធ្លាក់ខ្លួនឈឺធ្ងន់ទេ បើប្រៀបធៀបនឹងវីរុសបំប្លែង Delta នៃជំងឺកូវីដ-១៩។ អ្នកវិទ្យាសាស្ត្របានរកឃើញថា អ្នកជំងឺមិនប្រឈមនឹងការចូលព្យាបាលនៅមន្ទីរពេទ្យទេ ប្រសិនបើឆ្លងវីរុសប្រភេទ BA.2 ប៉ុន្តែទៅថ្ងៃខាងមុខទៀត វាអាចផ្លាស់ប្ដូរយ៉ាងណាទៀតនៅមិនទាន់ដឹងច្បាស់នៅឡើយ។
ទោះជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នានៅតែអាចការពារសុខភាពពីការធ្លាក់ខ្លួនឈឺធ្ងន់បានប្រសិនបើឆ្លងវីរុសកូរ៉ូណាគ្រប់ប្រភេទដោយការចាក់វ៉ាក់សាំងការពារឲ្យបានគ្រប់ដូស រាប់ទាំងដូសជំរុញផងដែរ ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងចៀសវាងការចម្លងទៅមនុស្សជាទីស្រលាញ់ជុំវិញខ្លួន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]