តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ អំពីមរណភាពលោកឪពុករបស់តារាចម្រៀងរួមផលិតកម្មកញ្ញា សុខសីឡាលីន រួចមក ស្រាប់លោកឆន សុវណ្ណរាជ ក៏បានទៅចូលរួមបុណ្យសពលោកឪពុកកញ្ញា សុខសីឡាលីន រហូតទទួលបានការចាប់អារម្មណ៍ពេញបណ្តាញសង្គម។

ជាក់ស្តែងយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោកឆន សុវណ្ណរាជ បានបង្ហោះរូបថតដោយបានបង្ហាញពីសកម្មភាពចូលរួមបុណ្យសពលោកឪពុកកញ្ញាសុខ ស៊ីឡាលីន ប្រកបដោយទឹកមុខក្រៀមក្រំ អង្គុយសំពះមុខរូបថត ជាមួយនឹងកញ្ញាសុខ សីឡាលីន ដោយគេសង្កេតឃើញថាលោកបានទៅចូលរួមរំលែកទុក្ខមុនគេតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា លោកឪពុកកញ្ញា សុខ សីឡាលីន បានទទួលមរណភាពកាលពីយប់ថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២ កាលពីម្សិលមិញនេះ ដោយសារតែជម្ងឺប្រចាំកាយ៕

ចង់ឃើញកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

លោកឆន សុវណ្ណរាជ
លោកឆន សុវណ្ណរាជ
កញ្ញា សុខ សីឡាលីន
កញ្ញា សុខ សីឡាលីន
លោកឆន សុវណ្ណរាជ និងកញ្ញា សុខ សីឡាលីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]