កូរ៉េខាងត្បូង÷ នៅថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២១ យោងតាមប្រភពសារព័ត៌មាន Yonhap បានរាយការណ៍ថានាង Seo Ye Jin ម្ចាស់ជ័យលាភីលំដាប់រងទី១ក្នុងកម្មវិធីបវរកញ្ញាកូរ៉េឆ្នាំ២០១៨ ត្រូវបានប៉ូលីសចាប់ខ្លួន ដោយសារតែនាងបានបើកបរក្នុងស្ថានភាពស្រវឹង។
យោងតាមប្រភពព័ត៌មានដដែលនេះបានឲ្យដឹងថា ខណៈដែលកំពុងបើកបរឆ្លងកាត់តំបន់Yangjaecheon-ro ខណ្ឌGangnam ទីក្រុងសេអ៊ូល នៅវេលាយប់ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នាងSeo Ye Jin បានបុកដើមឈើនៅសងខាងផ្លូវ ហើយភ្លាមៗនោះកង់មុខរបស់នាងបានបែក ប៉ុន្តែជាភ័ព្វសំណាងមិនមាននរណាម្នាក់រងរបួសនោះទេ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពិនិត្យកំហាប់ជាតិអាល់កុលក្នុងឈាមរបស់នាងSeo Ye Jin គឺមានដល់ទៅ ០,១០៨ភាគរយ។ ភ្លាមៗនោះប័ណ្ណបើកបររបស់នាងត្រូវបានដកហូតនៅកន្លែងកើតហេតុ បន្ទាប់មកនាយកដ្ឋានប៉ូលីសប្រចាំទីក្រុងSeoul បាននិយាយថា ខ្លួនកំពុងរៀបចំឯកសារនិងចេញដីកាចាប់ខ្លួន Seo Ye Jin ដើម្បីស៊ើបអង្កេតឧប្បត្តិហេតុនេះ។
សូមរំលឹកផងដែរថា នាងSeo Ye Jin ត្រូវបានគេស្គាល់ថាជាបវរកញ្ញាលំដាប់រងទី១ ក្នុងកម្មវិធីប្រកួតបវរកញ្ញាកូរ៉េឆ្នាំ២០១៨ ហើយទន្ទឹមនឹងនោះនាងក៏បានតំណាងឲ្យប្រទេសកូរ៉េខាងត្បូងចូលរួមក្នុងការប្រលងបវរកញ្ញាអន្តរជាតិនៅប្រទេសជប៉ុនថែមទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]