ចិន៖ នៅថ្ងៃទី ២៨ ខែមករា Sina បានរាយការណ៍ថា Angelababy និង Huang Xiaoming បានប្រកាសពីការលែងលះរបស់ពួកគេ ដោយដំណើរការផ្លូវច្បាប់កំពុងដំណើរការ ចំពោះដំណឹងសោកសៅនេះ ក៏បានក្លាយជា ប្រធានបទគេលើកមកនិយាយគ្រប់ៗគ្នាផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ដំណើរការទាំងនេះគ្រាន់តែទាក់ទងនឹងស្ថានភាពអាពាហ៍ពិពាហ៍ប៉ុណ្ណោះ មិនមែនជាបញ្ហាទ្រព្យសម្បត្តិទេ។ ស៊ីណាបាននិយាយថា អ្នកទាំងពីរមិនមានទំនាក់ទំនងបញ្ហាលុយកាក់នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះបើយោងតាមប្រភពមួយបានបន្តទៀតថា ក្រុមហ៊ុន Huang Xiaoming មានភាគហ៊ុននៅក្នុងក្រុមហ៊ុនចំនួន ៤៨ ចំណែក Angelababy វិនិយោគនៅក្នុងក្រុមហ៊ុនចំនួន ៣ ដែលទាំងអស់ត្រូវបានដាក់ឈ្មោះដោយឯករាជ្យដោយសិល្បករពីរនាក់រៀងៗខ្លួន។
គេហទំព័រព័ត៌មានបានឲ្យដឹងថា កន្លងមកពួកគេបានចែករំលែកភាគហ៊ុន និងពាក់ព័ន្ធនឹងក្រុមហ៊ុនជាច្រើន។ យ៉ាងណាមិញសម្រាប់ពេលនេះអ្នកសិល្បៈទាំងពីរនៅដាច់ដោយឡែកពីគ្នាលើបញ្ហាមួយនេះ។ ប្រការនេះធ្វើឱ្យអ្នកសារព័ត៌មានជឿជាក់ថាគូស្នេហ៍តារាមួយគូនេះបានឈានដល់ការព្រមព្រៀងចែកទ្រព្យសម្បត្តិមុនពេលប្រកាសដំណឹងលែងលះដូច្នេះដែរ៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]