សហរដ្ឋអាមេរិក៖ មនុស្ស ១០ នាក់បានរងរបួស នៅពេលដែលស្ពានគ្របដណ្តប់ដោយព្រិលនៅទីក្រុង Pittsburgh បានបាក់ដួលរលំ នៅព្រឹកថ្ងៃសុក្រ ប៉ុន្មានម៉ោងមុនដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ទីក្រុងដោយលោកប្រធានាធិបតី Joe Biden ដើម្បីពិភាក្សាអំពីហេដ្ឋារចនាសម្ព័ន្ធ។
អភិបាលក្រុង Pittsburgh លោក Ed Gainey បាននិយាយនៅក្នុងសន្និសិទសារព័ត៌មាន នៅកន្លែងកើតហេតុនៅក្នុងតំបន់នៃផ្លូវ Forbes និង Braddock ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Darryl Jones ប្រធានផ្នែកពន្លត់អគ្គីភ័យបានកំណត់លក្ខណៈនៃអ្នករបួសថាជា "មិនធ្ងន់ធ្ងរ" ហើយបាននិយាយថាមនុស្ស ៣ នាក់ ត្រូវបានដឹកជញ្ជូនចេញពីកន្លែងកើតហេតុ។ លោកបានបន្តថា គ្មានអ្នករងរបួសណាម្នាក់គំរាមកំហែងដល់អាយុជីវិតនោះទេ។
លោក Jones បាននិយាយថា រថយន្តចំនួន ៤គ្រឿង នៅលើស្ពាន នៅពេលវាបាក់ដួលរលំ។ លោកបានបន្តថា ក្រុមការងារ នៅតែធ្វើការស៊ើបអង្កេត ដើម្បីធានាថាគ្មានអ្នកណាម្នាក់នៅក្រោមស្ពាននៅពេលដែលបាក់នោះទេ។លោកបានបន្តថាមូលហេតុនៃការបាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។ ក្រោយពីធ្វើការវាស់វែងរួច សមត្ថកិច្ចនឹងយករថយន្ត និងកម្ទេចកម្ទីចេញពីកន្លែងកើតហេតុ។
លោក Jones បានបន្ថែមថា ក្រោយកើតហេតុ ក្រុមនាវិកក៏បានប្រើ ខ្សែពរ តភ្ជាប់ដើម្បីចុះទៅក្រោមជួយទាញជនរងគ្រោះឡើងមកលើ៕
ប្រភព៖ CNN
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]