វៀតណាម៖ អ្នកដំណើរជើងហោះហើរអន្តរជាតិដែលចូលមក និងចេញប្រទេសវៀតណាម ដោយមិនគិតពីស្ថានភាពនៃការចាក់វ៉ាក់សាំងកូវីដ១៩របស់ពួកគេ នឹងមិនចាំបាច់ធ្វើតេស្តរកមេរោគកូវីដ-១៩ មុន ឬក្រោយការហោះហើររបស់ពួកគេទៀតទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Tuoi Tre របស់វៀតណាម។

ការិយាល័យរដ្ឋាភិបាល បានចេញកាលពីថ្ងៃសុក្រនូវឯកសារថ្មីមួយស្តីពីការអនុវត្តជើងហោះហើរអន្តរជាតិទៀងទាត់ដឹកអ្នកដំណើរទៅ និងមកពីប្រទេសវៀតណាម។ឯកសារនេះរួមបញ្ចូលការលុបចោលនូវលក្ខខណ្ឌតម្រូវដែលអ្នកដំណើរអន្តរជាតិត្រូវតែធ្វើតេស្តរកកូវីដ១៩ រហ័ស មុនពេល ឬក្រោយការហោះហើររបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានណែនាំដល់ក្រសួងសុខាភិបាល ផ្តល់ការណែនាំជាក់លាក់ ស្តីពីវិធានការទប់ស្កាត់ មេរោគកូវីដ-១៩ ប្រភេទអូមីក្រុងដល់ប្រជាពលរដ្ឋដែលចូលមកក្នុងប្រទេសវៀតណាម។

ក្នុងនោះ បើក្រសួងសុខាភិបាល បានរាយការណ៍ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២,២០៣,២០៨ ករណី ដោយមានអ្នកជាសះស្បើយចំនួន ១,៩៤៥,៦១១ នាក់ និងមានអ្នកស្លាប់ចំនួន ៣៧,២៩១ នាក់។គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ មនុស្សពេញវ័យ លើសពី ៧៣.៩ លាននាក់ ក្នុងចំណោមប្រជាជន ៩៨ លាននាក់របស់ប្រទេសនេះ បានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួនពីរដូសរួច៕

រូបភាព 
រូបភាព 
រូបភាព 
រូបភាព 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]