ភ្នំពេញ៖​ GC Realty គឺជាចំណែកមួយនៃ Golden Cambodia Century (GCC) ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០២០ដោយមានចក្ខុវិស័យរួមក្នុងផ្នែកអចលនទ្រព្យ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រីក និងបង្កើនទំនាក់ទំនងរវាងម្ចាស់គំរោង ភ្នាក់ងារលក់ និង អតិថិជន(អ្នកទិញ) ត្រឹមរយៈពេលខ្លី GC Realty ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីអតិថិជនបានធ្វើអោយ ក្រុមហ៊ុនទទួលបានពាន Diamond Class Executive ពី Golden Cambodia Century (GCC)កាលពីចុងឆ្នាំ២០២១កន្លងទៅ។ ភាពជោគជ័យទាំងអស់នេះសុទ្ធសឹងតែជាការខិតខំប្រឹងប្រែង របស់សមាជិកទាំងអស់ រួមទាំងភ្នាក់ងារលក់ដ៏មានទេពកោសល្យ។ រាល់ភ្នាក់ងារទាំងអស់បានឆ្លងកាត់វគ្គបណ្តុះបណ្តាល និងសិក្ខាសាលានានា ពីក្រុម អ្នកជំនាញផ្នែកអចលនទ្រព្យដោយផ្ទាល់ ដើម្បីបង្កើនសមត្ថភាព ឈានទៅមុខរួមគ្នា ជាមួយនឹងលទ្ធផលជាទីគាប់ចិត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីជាការលើកទឹកចិត្ត និងស្វែងរកភ្នាក់ងារបន្ថែម GC Realty បានរៀបចំព្រិត្តិការណ៍ដ៏ធំនិងថ្មីបំផុតប្រចាំឆ្នាំ សម្រាប់ភ្នាក់ងារលក់របស់ GC Realty ទាំងអស់និងទទួលបានប្រាក់កម្រៃជើងសារខ្ពស់បំផុតរហូតដល់ទៅ 70%+20% រួមជាមួយនិងប្រាក់ចំណូលអសកម្មរហូតដល់ទៅ 20%បន្ថែមទៀត កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី01-កុម្ភ:-2022 ដល់ ថ្ងៃទី30-មេសា-2022 ហើយលោកអ្នកអាចចូលរួមជាមួយក្រុមហ៊ុនបានដោយសេរីជាមួយនឹងឱកាសមាស ឱកាសប្រាក់ដែលមិនធ្លាបមានពីមុនមក

ទាំងនេះជាហេតុផល់សំខាន់ៗដែលអ្នកទាំងអស់គ្នាគួរតែចូលរួមដូចខាងក្រោម៖

1. សម្រាប់ភ្នាក់ងារលក់ថ្មី ឬ ពុំធ្លាប់មានបទពិសោធន៍ពីមុនមក GC Realty នឹងមានកម្មវិធីវគ្គបណ្តុះបណ្តាលជារៀងរាល់សប្តាហ៍សម្រាប់ទុកជាមេរៀនជូនដល់ភ្នាក់ងារ GC Realty ដែលមានការចូលរួមពីអ្នកជំនាញ និងមានបទពិសោធន៍យូឆ្នាំលើវិស័យអចលនទ្រព្យ

2. សម្រាប់ការលក់ GC Realty មានក្រុមការងារដែលមានជំនាញ និងបច្ចេកទេស រង់ចាំជួយសម្រួលដល់ភ្នាក់ងារទាំងអស់ ដែលទាក់ទងទៅនឹងការលក់ជូនអតិថិជនទាំងតាមរយៈ Online Offline និងពេលមកដល់ផ្ទាល់

3. ភ្នាក់ងារលក់របស់GC Realty ទាំងអស់និងមានឱកាសទទួលបាន ពានរង្វាន់ភ្នាក់ងារលក់ឆ្នើមប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំរួមជាមួយការដូរលើកទឹកចិត្ត និងកម្មវិធីជួបជុំនានាបន្ថែមទៀត ជាពិសេសមានចេញនូវ វិញ្ញាប័ណ្ណប័ត្របញ្ជាក់សមត្ថភាភ ជាភ្នាក់ងារឆ្នើម ដែលទទួលស្គាល់ដោយ GCC Group

4. ដំណើរកំសាន្តប្រចាំឆ្នាំដែលរៀបចំដោយក្រុមហ៊ុនផ្ទាល់

5. ការិយាល័យដ៏ធំបំផុតមានទំហំដល់ទៅជាង 1000មែត្រការ៉េ ដែលនិងដាក់អោយប្រើប្រាស់សម្រាប់ភ្នាក់ងារលក់របស់ GC Realty

នេះជាចំណែកសំខាន់ៗដែល GC Realty បានរៀបចំនិងផ្តល់ដល់ភ្នាក់ងារលក់ទាំងអស់។

សម្រាប់អ្នកដែលមានបំណងក្លាយជាសមាជិកគ្រួសារនិងទទួលបានអត្ថប្រយោជន៍ទាំងអស់នេះអាចសាកសួរពត៍មានបានដោយសេរី តាមរយៈគេហទំព័រហ្វេសប៊ុករបស់ GC Realty ឬ តាមទំនាក់ទំនងមកកាន់ 016 362 263

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]